តើអ្នកជ្រុះសក់ច្រើនឬទេនៅពេលដែលអ្នកកក់សក់ និងសិតសក់? តើអ្នកធ្លាប់បារម្ហទេថាសក់អ្នកនឹងមិនដុះវិញក្រោយពេលដែលជ្រុះច្រើនបែបនេះ? ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីអាហារមួយចំនួនដែលអាចធ្វើឱ្យសក់អ្នកដុះលឿន ហើយមានសុខភាពល្អ។
- អ្នកត្រូវតែបរិភោគអាហារដែលមានជាតិដែកឱ្យបានច្រើនដូចជា ៖ សណ្តែកលឿង សណ្តែកខ្មៅ ពងមាន់ឬពងទា ចេក ការ៉ុត ឬដំឡូងបារាំង ព្រោះវាសុទ្ធតែជាអាហារដែលជំនួយដល់សក់អ្នក។
- អ្នកត្រូវតែបរិភោគអាហារដែលមានជាតិអ៊ីយ៉ូតខ្ពស់ឱ្យបានច្រើន ព្រោះវាអាចធ្វើឱ្យស្បែកក្បាលអ្នកមានសុខភាពល្អ ដូចនេះសក់អ្នកនឹងឆាប់ដុះជាមិនខានឡើយ។
- អ្នកត្រូវតែពិសារអាហារដែលមានប្រូតេអ៊ីនច្រើនដូចជា ៖ សណ្តែកដី ល្ងរខ្មៅ អង្ករខ្មៅ ពោត គ្រាប់ឳឡឹក គ្រាប់ល្ពៅជាដើម ព្រោះវាសុទ្ធតែជួយអ្នកឆាប់ដុះសក់។
- អ្នកត្រូវតែបរិភោគអាហារដែលមានវីតាមីនEឱ្យបានច្រើន ព្រោះវាអាចទប់ទល់នឹងភាពចាស់នៃស្បែកក្បាល ជាហេតុដែលធ្វើឱ្យសក់អ្នកងាយដុះថ្មី។
- អ្នកត្រូវតែបរិភោគអាហារដែលមានវីតាមីនBឱ្យបានច្រើនដូចជា ៖ សណ្តែកបណ្តុះ សារ៉ាយសមុទ្រ តៅហ៊ូ ផលិតផលដែលធ្វើពីសណ្តែក ថ្លើមជ្រូក ថ្លើមពពែ សាច់មាន់ សាច់ត្រី ពងមាន់ ពងទាជាដើម ព្រោះអាហារទាំងនេះនឹងធ្វើឱ្យសក់អ្នកមានសុខភាពល្អ។
- អ្នកគួរតែបរិភោគបន្លែ និងផ្លែឈើដែលស្រស់ឱ្យបានច្រើនដូចជា ៖ ការ៉ុត ខ្ទឹមបារាំង ស្ត្រប៊ឺរី ផ្លែប៉ោម ឳឡឹក និងគីវី៕