ទោះបីជាជំងឺកូវីដ១៩ ក្នុងប្រទេសយើងកំពុងតែមានស្ថេរភាពនៅឡើយ ហើយចំនួនអ្នកជំងឺមានការជាសះស្បើយច្រើនក៏ដោយ ប៉ុន្តែវានៅតែមានភាពភ័យខ្លាចដដែលសម្រាប់ប្រជាជនយើងនៅឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខណៈពេលដែលការការពារធ្វើបានយ៉ាងល្អរួមមាន ការនៅឆ្ងាយពីគ្នា ការលាងសម្អាតដៃញឹកញាប់ និងពាក់ម៉ាស តែការសម្គាល់អាការៈដំបូងរបស់ជំងឺនេះបានលឿនក៏ជារឿងល្អដែរ។ ខាងក្រោមនេះគឺជាអាការៈរបស់វីរុសកូរ៉ូណាមួយចំនួនដែលអ្នកគួរតែកត់សម្គាល់៖
អាការៈដំបូង
អាការៈនៃវីរុសកូរ៉ូណាអាចបង្ហាញខ្លួននៅចន្លោះ ២ ទៅ ១៤ថ្ងៃក្រោយប៉ះពាល់នឹងអ្នកជំងឺ។ ក្នុងដំណាក់កាលភ្លាមៗ អាការៈរបស់វាអាចមានលក្ខណៈដូចជា ជំងឺផ្តាសាយធម្មតា ក្តៅខ្លួន ក្អក ដកដង្ហើមខ្លីៗ ឬពិបាកដកដង្ហើម។
អាការៈធ្ងន់ធ្ងរ
មានការបង្ករោគមួយចំនួនដែលអាចមានលក្ខណៈតិចតួចទៅធ្ងន់ធ្ងរ។ ករណីដែលធ្ងន់ធ្ងរ ជំងឺនេះអាចនាំឲ្យរលាកសួត និងចង្កោមរោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវ (ពិបាកដកដង្ហើមធ្ងន់ធ្ងរ) ខ្សោយផ្លូវដង្ហើម ឬ Septic Shock។ អ្នកដែលប្រឈមនឹងការស្លាប់ជាងគេច្រើនតែជាមនុស្សចាស់ និងអ្នកមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។
រោគសញ្ញាក្រពះពោះវៀន
ក្រៅពីអាការៈខាងលើ វាក៏មានអាការៈផ្សេងៗទៀតដែរ ដែលច្រើនតែយើងមិនបានចាប់អារម្មណ៍។ អាការៈទាំងនោះអាចមានដូចជា ចង្អោ ក្អួត មិនបន្ទោបង់ និងមិនស្រួលក្នុងពោះ។ ប៉ុន្តែអាការៈទាំងនេះមិនត្រូវបានចាត់ទុកថាជាលក្ខណៈដំបូងនៃវីរុកូរ៉ូណាឡើយ លុះត្រាតែអ្នកស្រាវជ្រាវតាមដានលើរឿងនេះសិន។
អស់កម្លាំង
បើសិនជាអ្នកកំពុងតែមានជំងឺកូវីដ១៩ អញនកទំនងជាងាយនឹងអស់កម្លាំងខុសធម្មតា។ ការអស់កម្លាំងរ៉ាំរ៉ៃគឺជាអាការៈដំបូងមួយនៃការបង្ករោគដោយសារតែវីរុសកូរ៉ូណាថ្មីនេះ។
ឈឺសាច់ដុំ
ការឈឺសាច់ដុំច្រើនតែត្រូវបានគេចាត់ទុកថា អ្នកមានការបង្ករោគដោយវីរុសហើយ។ វាក៏កើតឡើងនៅពេលដែលអ្នកមានជំងឺកូវីដ១៩ដែរ៕