ការធ្វើសមាធិអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះទាំងផ្លូវចិត្តនិងសុខភាពផ្លូវកាយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការធ្វើសមាធិល្អយ៉ាងណាទៅ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកចាំបាច់គួរធ្វើសមាធិ ៖
១. ជួយឱ្យស្រកទម្ងន់
ដើម្បីអាចស្រកទម្ងន់បានដូចក្ដីប្រាថ្នាចូរចំណាយពេល ៣០ នាទីរៀងរាល់ព្រឹកធ្វើសមាធិ។ នេះក៏ព្រោះតែកម្រិតនៃភាពស្ត្រេសរបស់អ្នកនឹងត្រូវថយចុះដោយការធ្វើសមាធិ ហើយទប់ស្កាត់ពីការទទួលទានអាហារសម្រន់ផ្សេងៗដែលអាចបន្ថែមកាឡូរី។
២. កាត់បន្ថយកម្រិតនៃភាពស្ត្រេស
នេះក៏ព្រោះតែការធ្វើសមាធិនាំឱ្យអ្នកផ្ដោតអារម្មណ៍ដាក់ចិត្តលើការដកដង្ហើម។ ភាគច្រើននៃពួកយើងមានអារម្មណ៍ថាហត់ខ្លាំង ហើយស្ត្រេសក៏ព្រោះតែចិត្តចេះតែគិត។ ការធ្វើសមាធិជាវិធីដ៏ល្អបំផុតមួយសម្រាប់ភាពស្ងប់សុខក្នុងចិត្តនិងកាត់បន្ថយភាពតានតឹងបានយ៉ាងប្រសើរ។ ចូរចំណាយពេលពី ១០ ទៅ ១៥ នាទីក្នុងមួយថ្ងៃទៅអង្គុយកន្លែងស្ងាត់ ហើយធ្វើការសមាធិផ្ដោតអារម្មណ៍លើការដកដង្ហើមចេញចូលមួយៗជ្រៅបណ្ដោយចិត្ត។
៣. ទប់ទល់ជំងឺធ្លាក់ទឹកចិត្ត
ការធ្វើសមាធិក៏ជាវិធីដ៏ងាយបំផុតមួយដើម្បីទប់ទល់នឹងបញ្ហានៃជំងឺធ្លាក់ទឹកចិត្តផងដែរ។ អ្វីដែលសំខាន់ គឺអ្នកត្រូវហ្វឹកហាត់គ្រប់គ្រងចិត្តឱ្យស្ងប់ ហើយសម្រួលអារម្មណ៍។ ការធ្វើសមាធិជាវិធីដ៏ល្អបំផុតមួយសម្រាប់ភាពស្ងប់សុខក្នុងចិត្តនិងកាត់បន្ថយភាពតានតឹងបានយ៉ាងប្រសើរ។ ចូរចំណាយពេលពី ១០ ទៅ ១៥ នាទីក្នុងមួយថ្ងៃទៅអង្គុយកន្លែងស្ងាត់ ហើយធ្វើការសមាធិផ្ដោតអារម្មណ៍លើការដកដង្ហើមចេញចូលមួយៗជ្រៅបណ្ដោយចិត្ត។
៤. បង្កើនគុណភាពនៃការគេង
ការធ្វើសមាធិជាប្រចាំនឹងធ្វើឱ្យអ្នកឆាប់គេងលក់ដោយវាជាវិធីដ៏ល្អដើម្បីបំបាត់ទុក្ខ ឬការគិតអវិជ្ជមាន។ ចិត្តស្ងប់នឹងជួយបង្កើនគុណភាពនៃការគេង។
៥. បង្កើនថាមពល
សម្រាប់អ្នកដែលតែងអស់កម្លាំងជាប់ជានិច្ចគួរចាប់ផ្ដើមធ្វើលំហាត់ប្រាណបែបសមាធិហើយខណៈដែលវាជួយឱ្យអ្នកធូរស្បើយពីរាល់ការរំខានផ្សេងៗរួមបញ្ចូលទាំងទូរសព្ទ កុំព្យូរទ័រ ទូរទស្សន៍ និងឧបករណ៍ដទៃទៀត។
៦. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
ការធ្វើសមាធិក៏ជាវិធ៏ដ៏ល្អបំផុតមួយជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយផងដែរ។ ចូរព្យាយាមធ្វើសមាធិពី ១០ ទៅ ២០ នាទីក្នុងមួយថ្ងៃជាពិសេសនៅពេលអ្នកមានអារម្មណ៍ថាចង់ផ្ដាសាយដោយវាអាចជួយទប់ស្កាត់និងចាប់ផ្ដើមពន្លឿនភាពជះសះស្បើយផងដែរ៕