បេះដូងលោតខ្លាំងៗខុសប្រក្រតីមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះមួយចំនួនដោះស្រាយបញ្ហានេះ ៖
១. កាត់បន្ថយកម្រិតនៃភាពស្ត្រេស
រស់នៅក្នុងជីវិតពោរពេញទៅដោយភាពស្ត្រេសមែនទេ? ដូច្នេះអ្នកអាចនឹងជួបប្រទះបញ្ហាបេះដូងលោតញាប់ខ្លាំងខុសធម្មតាមិនខាន។ កម្រិតខ្ពស់នៃភាពស្ត្រេសពិតណាស់អាចបង្កឱ្យបញ្ហានេះកើតឡើង។ ចូរព្យាយាមកាត់បន្ថយភាពស្ត្រេសរបស់អ្នកដើម្បីបញ្ចប់បញ្ហាបេះដូងលោតខ្លាំងៗ។
២. ព្យាយាមសម្រួលអារម្មណ៍ ឬធ្វើអារម្មណ៍ឱ្យស្ងប់
អ្នកដែលកំពុងជួបប្រទះបញ្ហាថប់បារម្ភក៏អាចកើតមានអាការៈបេះដូងលោតខ្លាំងខុសប្រក្រតីជាប្រចាំផងដែរ។ ប្រសិនបើអ្នកជាម្នាក់ក្នុងចំណោមនោះ វិធីដ៏ល្អបំផុតដើម្បីទប់ស្កាត់បំបាត់អាការៈបេះដូងលោតខ្លាំងៗ គឺការធ្វើចិត្តឱ្យស្ងប់។ គិតវិជ្ជមាន ដកដង្ហើមចេញចូលវែងៗមួយៗ ឬធ្វើសមាធិ។
៣. ទទួលទានសារធាតុរាវឱ្យបានច្រើន
អ្នកជំនាញផ្នែកសុខភាពជាច្រើនបាននិយាយថាកង្វះជាតិទឹកក្នុងរាងកាយអាចបណ្ដាលឱ្យបេះដូងរបស់អ្នកលោតខ្លាំងជាងធម្មតា។ នេះក៏ព្រោះតែបេះដូងព្យាយាមផ្គត់ផ្គង់ឈាមដល់រាងកាយ ខណៈដែលបរិមាណឈាមធ្លាក់ចុះខណៈពេលខ្វះជាតិទឹកក្នុងរាងកាយ។ ចូរប្រាកដថាអ្នកបានទទួលទានសារធាតុរាវ ឬទឹកបានច្រើនគ្រប់គ្រាន់រាល់ថ្ងៃដើម្បីទប់ស្កាត់បញ្ហាបេះដូងលោតខ្លាំងខុសប្រក្រតីកើតឡើង។
៤. កាត់បន្ថយការទទួលទានកាហ្វេអ៊ីន
កាហ្វេអ៊ីនជាសារធាតុមួយដែលងាយនឹងបណ្ដាលឱ្យបេះដូងរបស់អ្នកលោតញាប់ខ្លាំងខុសប្រក្រតីណាស់។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមកម្រិតការទទួលទានអាហារ ឬភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីន។ គ្រឿងស្រវឹងក៏ដូចគ្នា!
៥. ចៀសវាងការជក់បារី
ទម្លាប់ជក់បារីក៏បណ្ដាលឱ្យអ្នកជួបប្រទះបញ្ហាបេះដូងលោតខ្លាំងខុសធម្មតាផងដែរ។ នេះក៏ព្រោះតែបារីមានផ្ទុកសារធាតុនីកូទីន។ ចូរព្យាយាមផ្ដាច់ ឬឈប់ជក់បារីដើម្បីបំបាត់អាការៈបេះដូងលោតខ្លាំង និងកាត់បន្ថយហានិភ័នៃបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភផ្សេងទៀត៕