ការដែលមានមានឥរិយាបថវិជ្ជមានអាចធ្វើឲ្យមានភាពអស្ចារ្យជាច្រើនសម្រាប់ការឈឺចាប់ដោយសារសន្លាក់កំពុងតែរលាកបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ខាងក្រោមនេះគឺជាការណែនាំខ្លះៗក្នុងការរស់នៅជាមួយនឹងការឈឺចាប់ដោយសារតែសន្លាក់រលាក៖
- មិនត្រូវអនុញ្ញាតិឲ្យខ្លួនឯងគិតជាប់រហូតអំពីការឈឺចាប់ឡើយ
- ចូរបន្លប់អារម្មណ៍ ដោយយកចិត្តទុកដាក់ទៅលើសកម្មភាពណាដែលអ្នកចូលចិត្ត និងធ្វើឲ្យអ្នកសប្បាយចិត្ត
- ចូរផ្លាស់ប្តូរទម្លាប់អាក្រក់ទាំងឡាយដែលធ្លាប់តែធ្វើនៅពេលឈឺចាប់ដូចជា ការលេបថ្នាំច្រើនពេក ឬញ៉ាំគ្រឿងស្រវឹង
- ចូររក្សាអារម្មណ៍ឲ្យបានល្អ
- ចូរបញ្ចូលមនុស្សដែលមានអារម្មណ៍វិជ្ជមានទៅក្នុងជីវិតបានហើយ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរផ្តោតសំខាន់ទៅលើសកម្មភាពទាំងឡាយណាដែលធ្វើជាមួយក្រុមគ្រួសារ និងមិត្តភក្តិ
- ចូរញ៉ាំអាហារមានតុល្យភាព និងហាត់ប្រាណឲ្យបានទៀងទាត់៕