ជំងឺមហារីកស្បែកគឺជាមហារីកដែលកើតឡើងញឹកញាប់បំផុតក្នុងសហរដ្ឋអាមេរិក។ ថ្វីបើអ្នកប្រហែលជាមិនអាចបង្ការជំងឺមហារីកស្បែកបានទាំងស្រុង តែមានវិធីច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីបន្ថយការប្រឈមមុខបាន។ ខណៈពេលដែលមហារីកស្បែកមួយចំនួនគឺជារឿងហ្សែន តែមានរឿងច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីបង្ការជំងឺនេះកុំឲ្យកើតឡើងបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការពិនិត្យរកមើលមហារីកស្បែក
ទោះបីជាអ្នកមិនមានការបារម្ភអំពីស្បែកក៏ដោយ យកល្អគួរតែពិនិត្យរកមើលមហារីកស្បែកជារឿងរាល់ឆ្នាំជាមួយគ្រូពេទ្យជំនាញខាងរោគសើស្បែក។ ពួកគេក៏នឹងអាចពិនិត្យមើកន្លែងផ្សេងៗនៃរាងកាយដែលអ្នកមិនអាចមើលឃើញដែរ។ អ្នកជំនាញខាងរោគសើស្បែកក៏នឹងអាចវាយតម្លៃទៅលើប្រជ្រុយទាំងឡាយ ឬស្បែកដែលដុះនានាថាតើវាអាចជាមហារីកឬអត់។
លាបឡេការពារកម្តៅព្រះអាទិត្យ
អ្នកដឹងហើយថា រដូវក្តៅកំពុងតែកើតឡើងហើយក្នុងស្រុកយើង ដូច្នេះគយរតែមានការប្រើប្រាស់ឡេការពារកម្តៅព្រះអាទិត្យផង ប៉ុន្តែតើអ្នកធ្វើម៉េចទើបអាចជ្រើសរើសវាបានល្អទៅ? អ្នកអាចប្រើវិធីដូចខាងក្រោមនេះបាន៖
- ចូរពិនិត្យទៅលើ SPF។ បើសិនជាអ្នកត្រូវទៅណាមកណាដែលប៉ះពាល់នឹងពន្លឺព្រះអាទិត្យដោយផ្ទាល់នោះ ចូរជ្រើសរើសឡេដែលមាន SPF យ៉ាងហោចណាស់ ៥០។ បើសិនជាស្បែកងាយរលាក ចូរជ្រើសរើស SPF ដែលមានលេខខ្ពស់ជាងនេះវិញ។
- ចូរជ្រើសរើសឡេការពារកម្តៅព្រះអាទិត្យប្រភេទ Broad Spectrum ព្រោះវាមានសមត្ថភាពការពារស្បែកទាំង UVA និង UVB។ UVA មានរលកកាំរស្មីវែងដែលអាចបង្កជាការរលាក និងមហារីកស្បែកបាន។ UVB មានរលកកាំរស្មីខ្លីជាង តែអាចបង្កជាការរលាក កើតកន្ទួលលើស្បែក និងស្បែកជ្រីវជ្រួញ។
- លាបឡើងវិញ។ ចូរប្រាកដថា អ្នកលាបឡេការពារកម្តៅព្រះអាទិត្យឡើងវិញជារៀងរាល់ពីរម៉ោងម្តង។ ចូរលាបឡើងវិញញឹកញាប់បន្តិចបើសិនជាអ្នកមានអារម្មណ៍ថាស្បែកសើម។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរពិនិត្យទៅលើកាលបរិច្ឆេទផុតកំណត់ផង។ ចូរប្រាកដថា អ្នកបានទិញឡេដែលមានរយៈពេលយូរ។ បើសិនជាមិនមានការកំណត់កាលបរិច្ឆេទផុតកំណត់ទេ កុំទិញអី៕