ស្បែកមុខនិងកយារធ្លាក់ជាសញ្ញាមួយនៃភាពចាស់តាមវ័យ។ (អាន ៖ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែមានកត្តាមួយចំនួនដែលអាចបណ្ដាលឱ្យស្បែកមុខនិងកប្រែជាយារធ្លាក់ទោះបីអ្នកមិនទាន់ឈានដល់វ័យ ៥០ ឆ្នាំក៏ដោយ។ គួរធ្វើបែបណា? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីគន្លឹះងាយៗជួយឱ្យស្បែកតឹងណែនឡើងវិញតាមបែបធម្មជាតិ ៖

១. ក្រូចឆ្មារ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបដុសទឹកក្រូចឆ្មារស្រស់ថ្នមៗលើមុខនិងក។ ទុកចោលសម្រាប់រយៈពេលពី ៥ ទៅ ១០ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អ្នកគួរព្យាយាមអនុវត្តរូបមន្តនេះឱ្យបានយ៉ាងហោចណាស់ណាស់ ៣ ដងក្នុងមួយថ្ងៃនិងកុំភ្លេចប្រើប្រាស់ផលិតផលផ្ដល់សំណើមតាមក្រោយផង។

២. ផ្នែកពណ៌សនៃស៊ុត

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកូរវឹកផ្នែកពណ៌សនៃស៊ុតចំនួន ២ គ្រាប់រហូតក្លាយជាល្បាយដូចហ្វូម។ លាបហ្វូមនេះលើមុខនិងក ហើយទុកចោលសម្រាប់រយៈពេលពី ២០ ទៅ ២៥ នាទី។ លាងសម្អាតចេញជាមួយទឹកត្រជាក់។

៣. ប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពោះស្រស់លើមុខនិងក ហើយទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ អ្នកត្រូវអនុវត្តរូបមន្តនេះសារឡើងវិញឱ្យបានពី ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍។

៤. ម៉ាស្សាជាមួយប្រេង

ប្រេងធម្មជាតិរួមមានប្រេងអូលីវ ប្រេងដូង ប្រេងវីតាមីន E ប្រេងអាល់ម៉ុន និង​ប្រេងផ្លែបឺរ គឺជាជំរើសដ៏ល្អដែលអ្នកគួរពិចារណាប្រើប្រាស់ដើម្បីកម្ចាត់បញ្ហាស្បែកយារធ្លាក់។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកម្ដៅប្រេងណាមួយដូចរៀបរាប់រួចលាបម៉ាស្សាលើមុខនិងករាល់ពេលមុនចូលគេងសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី។

៥. ទឹកឃ្មុំ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកឃ្មុំចំនួនពី ២ ទៅ ៣ ស្លាបព្រាកាហ្វេជាមួយប្រេងអូលីវនិងទឹកក្រូចឆ្មារស្រស់។ កូរឱ្យសព្វ សឹមលាបល្បាយលើមុខនិងក រួចទុកចោលរហូតស្ងួត សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យម្ដង ឬ ពីរដងក្នុងមួយថ្ងៃ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង