ប៉េងប៉ោះជាបន្លែមួយប្រភេទដែលសម្បូរណាស់ក្នុងប្រទេសកម្ពុជាយើង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែបើទោះបីជាភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់ស្គាល់ និងឧស្សាហ៍ទទួលទានបន្លែនេះក៏ដោយ ក៏ប្រហែលជាមិនសូវចាប់អារម្មណ៍អំពីអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់វាចំពោះសុខភាពទប់ស្កាត់ជំងឺបានឡើយ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួររួមបញ្ចូលប៉េងប៉ោះក្នុងរបបអាហារប្រចាំថ្ងៃ ៖

១. កាត់បន្ថយហានិភ័យនៃជំងឺមហារីក

នេះក៏ព្រោះតែប៉េងប៉ោះមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម Lycopene ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកគួរឱ្យកត់សម្គាល់ ពិសេសមហារីកបំពង់អាហារ បំពង់ក ក្រពះ ក្រពេញប្រូស្តាត និងជំងឺមហារីកពោះវៀនធំ។

២. ជួយឱ្យអ្នកមានសម្រស់កាន់តែក្មេងជាងវ័យ

ក្រៅពីសារធាតុ Lycopene ប៉េងប៉ោះក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលចាំបាច់ណាស់សម្រាប់រក្សាសុខភាពស្បែក។ ការរួមបញ្ចូលប៉េងប៉ោះក្នុងរបបអាហារ គឺជាវិធីដ៏ល្អនិងងាយបំផុតមួយដើម្បីទប់ស្កាត់សញ្ញានៃភាពចាស់តាមវ័យនៃស្បែកដោយវីតាមីន C ជួយកម្ចាត់រ៉ាឌីកាល់សេរីមិនឱ្យពន្លឿនដំណើរការនៃភាពចាស់តាមវ័យ។ វីតាមីន C ក៏ជួយក្នុងការផលិតកូឡាជែនផងដែរ។

៣. ពង្រឹងសុខភាពបេះដូង

បរិមាណខ្ពស់នៃជាតិសសៃនិងសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានផ្ទុកក្នុងប៉េងប៉ោះជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ ក្រៅពីជួយបញ្ចុះកម្រិតកូឡេស្តេរ៉ូលមិនល្អដែលជាសត្រូវធំបំផុតនៃសុខភាពបេះដូងល្អប្រសើរហើយនោះប៉េងប៉ោះក៏មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗច្រើនទៀត រួមបញ្ចូលទាំងប៉ូតាស្យូម niacin folate និងវីតាមីន B6 ដែលល្អសម្រាប់រក្សាសុខភាពបេះដូង។

៤​. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថា ​វីតាមីន C គឺចាំបាច់ណាស់សម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។ ហើយប្រភពដ៏ប្រសើរបំផុតមួយនៃវីតាមីន C គឺផ្លែប៉េងប៉ោះ។

៥. សុខភាពភ្នែកល្អប្រសើរ

ក្រៅពីវីតាមីន C ប៉េងប៉ោះក៏មានផ្ទុកសម្បូរទៅដោយវីតាមីន A ដែលល្អសម្រាប់សុខភាពភ្នែកផងដែរ។

៦. កាត់បន្ថយហានិភ័យនៃការឆ្លងមេរោគផ្លូវបង្ហូរនោម

នេះក៏ព្រោះតែប៉េងប៉ោះមានប្រសិទ្ធភាពបង្កើនការផលិតទឹកនោម។ ការទទួលទានប៉េងប៉ោះអាចជួយទប់ស្កាត់ការឆ្លងមេរោគផ្លូវបង្ហូរនោមដោយបញ្ចេញពពួកបាក់តេរីក្នុងផ្លោកនោមតាមទឹកនោម។

៧. ធ្វើឱ្យសុខភាពប្រព័ន្ធរំលាយអាហារកាន់តែប្រសើរ

ប៉េងប៉ោះមានផ្ទុកសម្បូរទៅដោយជាតិសសៃ។ ការទទួលទានភេសជ្ជៈនេះទៀងទាត់ជួយធ្វើឱ្យសុខភាពប្រព័ន្ធរំលាយអាហារកាន់តែប្រសើរឡើងដោយទប់ស្កាត់អាការៈទល់លាមក បំបាត់ជំងឺរាគ និងកម្ចាត់មេរោគផ្សេងៗទាក់ទងជាមួយប្រព័ន្ធរំលាយអាហារ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង