តើជើងអ្នកធំឬទេ?តើអ្នកចង់ស្រកទេ?តើអ្នកចង់មានជើងដ៏ស្រលូន និងតូចឬទេ?ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីស្រកដោយមិនចាំបាច់ហាត់ប្រាណទេ។តើមានវិធីអ្វីខ្លះ?

  1. អ្នកអាចជិះកង់ដើម្បីស្រកបាន ព្រោះវាអាចធ្វើឱ្យសាច់ដុំនៃកំភួនជើងអ្នករួមតូច ជាហេតុដែលអាចធ្វើឱ្យជើងអ្នកតូច ហើយស្រលូន ដូចនេះនៅពេលដែលអ្នកទំនេរ អ្នកអាចជិះទៅសួរច្បារលេងបាន។
  2. អ្នកត្រូវតែឧស្សាហ៍ឡើងជណ្តើរជើង មិនត្រូវឡើងជណ្តើរយន្តច្រើនទេ ព្រោះបើអ្នកឡើងជណ្តើរយន្តច្រើ នជើងអ្នកនឹងកាន់តែធំ ដោយសារតែអាស៊ីតខ្លាញ់នឹងនៅលើកំភួនជើងអ្នកជានិច្ច ប៉ុន្តែបើអ្នកឡើងជណ្តើរជើងច្រើន នោះជើងអ្នកនឹងកាន់តែតូច ដោយសារតែខ្លាញ់ទាំងនោះអាចរំលាយយ៉ាងលឿន បើអ្នកឡើងចុះក្រោយពេលបាយរួច វានឹងអាចស្រកកាន់តែលឿន។
  3. ក្រោយពេលដែលអ្នកងូតទឹករួច អ្នកអាចប្រើឡេផ្សេងៗមកម៉ាស្សាជង្គង់អ្នកបាន ហើយរក្សាចលនានេះ៥នាទី វាក៏ជាវិធីដែលធ្វើឱ្យជើងអ្នកស្រកដែរ។
  4. អ្នកអាចប្រើចលនាមួយទៀតដោយដំបូងអ្នកត្រូវតែឈរឱ្យត្រង់ ហើយកន្ទេកជើង បន្ទាប់មកយកចុងជើងដើម្បីទប់លំនឹងខ្លួន ដោយលើកកែងជើងឡើង បន្ទាប់មកទៀតទម្លាក់កែងជើងចុះ ប៉ុន្តែមិនត្រូវទល់ដីពេកទេ ចលនានេះអាចធ្វើឱ្យជើងស្អាត។
  5. អ្នកក៏អាចធ្វើចលនាមួយទៀតមុនពេលគេងដែរ ដោយគេងមួយចំហៀងខ្លួនលើគ្រែ បន្ទាប់មកលើកជើងឡើង ហើយទើបប្តូរខ្លួន គេងទៅមួយចំហៀងទៀត ទើបលើកជើងទៀត ធ្វើចលនាទាំងនេះ២០ដងទើបឈប់ នោះអ្នកនឹងអាចឃើញលទ្ធផល ជើងអ្នកនឹងស្អាត៕