ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចំណុចដែលអ្នកគួរតែប្រយ័ត្នពេលដែលឆុងទឹកដោះគោឲ្យកូនបៅ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពកូន។ តើមានអ្វីខ្លះទៅ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

នៅពេលដែលអ្នកឆុងទឹកដោះគោឲ្យកូន អ្នកគួរតែប្រយ័ត្នពីបរិមាណនៃម្សៅទឹកដោះគោ ដោយមិនគួរដាក់លើសទេ។ ប្រសិនជាម្សៅទឹកដោះគោនោះតម្រូវឲ្យដាក់មួយស្លាបព្រាស្មើ អ្នកគួរតែវាស់ឲ្យស្មើ មិនគួរឲ្យលើសទេ។ បើអ្នកឆុងលើសម្សៅទឹកដោះគោ នឹងធ្វើឲ្យប៉ះពាល់ដល់ក្រលៀនរបស់កូន ថែមទាំងធ្វើឲ្យរាងកាយកូនមិនអាចស្រូបយកសារធាតុទឹកបានល្អឡើយ។ ជាពិសេស អាចធ្វើឲ្យក្រពះកូនរំលាយអាហារមិនល្អទៀតផង។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នពីបរិមាណនៃម្សៅទឹកដោះគោ ទើបធ្វើឲ្យរាងកាយកូនលូតលាស់បានល្អ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង