ចំនួនអ្នកកើតជំងឺកូរ៉ូណាទូទាំងពិភពលោកកើនឡើងរហូតដល់ ២.៥លាននាក់ហើយ ហើយចំនួនអ្នកស្លាប់ក៏កើនឡើងច្រើនជាង ១៨០០០០នាក់ដែរ។ ដូច្នេះជំងឺនេះកំពុងតែផ្តល់ភាពគ្រោះថ្នាក់ និងភ័យខ្លាចយ៉ាងខ្លាំងដល់មនុស្សទូទាំងពិភពលោក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)សម្រាប់ដំណឹងថ្មីមួយអំពីវីរុសនេះគេក៏ឆ្ងល់ថា តើវាអាចចម្លងតាមរយៈមូសខាំដែរទេ។ ក្នុងពេលធ្វើតេស្ត ការទទួលដំណឹងមិនត្រឹមត្រូវ ពាក្យចរចាមអារាម និងជំនឿមិនត្រឹមត្រូវបានក្លាយទៅជារឿងញឹកញាប់បំផុត ហើយវាក៏កើតឡើងលើវីរុសកូរ៉ូណាដែរ។
យោងទៅតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ជំងឺដែលបង្កឡើងដោយមូសខាំមានច្រើនណាស់។ ជំងឺទាំងនេះចម្លងតាមរយៈមូសដែលខាំមនុស្សមានជំងឺ ហើយចម្លងទៅមនុស្សដែលគ្មានជំងឺ។ ភាគច្រើនជំងឺទាំងនេះគឺជាការបង្ករោគដោយវីរុសដូចជា វីរុសហ្ស៊ីកា ឬគ្រុនឈាមជាដើម។ ជំងឺទាំងនេះបង្កឡើងដោយមូសប្រភេទខុសៗគ្នា ហើយខ្លះក៏មានសមត្ថភាពផ្ទុកជំងឺច្រើនប្រភេទដែរ។
ទោះបីជាយ៉ាងណាក៏ដោយ នៅពេលនិយាយដល់វីរុសកូរ៉ូណា វាមិនមានអំណះអំណាងណាមួយនៃវីរុសនេះថា ចម្លងតាមរយៈមូសខាំងឡើយ។ មិនខ្វល់ថាវីរុសកូរ៉ូណានេះអាចចម្លងដោយមូសខាំឬអត់ទេ តែខាងក្រោមនេះគឺជាអ្វីដែលអង្គការសុខភាពពិភពលោកបាននិយាយ៖
មកដល់សព្វថ្ងៃណេះ មិនទាន់មានព័ត៌មាន ឬអំណះអំណាងណាមួយបញ្ជាក់ថា វីរុសកូរ៉ូណាថ្មីអាចចម្លងតាមរយៈមូសខាំទេ។ វីរុសកូរ៉ូណាថ្មីគឺជាវីរុសបង្កជំងឺនៅផ្លូវដង្ហើមមួយប្រភេទដែលចម្លងតាមរយៈដំណក់ដង្ហើមដោយការក្អក ឬកណ្តាសពីអ្នកផ្ទុកជំងឺនេះ ឬដំណក់ទឹកមាត់ ឬទឹករំអិលចេញពីច្រមុះ។ ដើម្បីការពារខ្លួនឯង ចូរលាងសម្អាតដៃជាញឹកញាប់ជាមួយនឹងទឹកលាងដៃមានជាតិអាលកុល ឬលាងសម្អាតជាមួយសាប៊ូ និងទឹក។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ជាមួយគ្នានេះដែរ ចូរចៀសវាងការទំនាក់ទំនងស្និទ្ធស្នាលជាមួយអ្នកដែលក្អក និងកណ្តាស៕