ជាទូទៅគេជឿថា អាហារពេលព្រឹកគឺជាអាហារដ៏សំខាន់បំផុតសម្រាប់អាហារប្រចាំថ្ងៃ។ ប៉ុន្តែអាហារពេលយប់ក៏សំខាន់ដូចគ្នា។ អ្នកជំនាញខាងសុខភាពភាគច្រើនជឿថា ការញ៉ាំអាហារពេលយប់យ៉ាងឆ្ងាញ់អាចបន្ថយស្រ្តេស និងទប់ស្កាត់បញ្ហាផ្លូវចិត្តបាន។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វាក៏ជួយអ្នកគេងលក់កាន់តែស្រួលដែរ។ បើសិនជាអ្នកមានជំងឺទឹកនោមផ្អែម អ្នកត្រូវតែញ៉ាំអាហារណាដែលសម្បូរជីវជាតិ។ រឿងនេះនឹងជួយរក្សាការរំលាយអាហារ និងថែរក្សាប្រព័ន្ធបញ្ចេញក្នុងកាន់តែមានសុខភាពល្អថែមទៀត។ អាហារពេលយប់គឺជាប្រេងដ៏ល្អមួយក្នុងការថែរក្សារាងកាយឲ្យធ្វើការកាន់តែល្អនៅពេលយប់។ ជាមួយគ្នានឹងអាហារផ្តល់សុខភាព ចូរព្យាយាមញ៉ាំអាហារពេលយប់យ៉ាងហោចណាស់ ៣ម៉ោងមុនគេង ព្រោះវានឹងជួយឲ្យរាងកាយមានពេលវេលារំលាយអាហារបានយ៉ាងល្អ។
ខាងក្រោមនេះគឺជាអ្វីដែលអ្នកគួរតែបញ្ចូលក្នុងអាហារពេលយប់បើសិនជាកំពុងតែមានជំងឺទឹកនោមផ្អែមក្នុងខ្លួន
ញ៉ាំអាហារមានតុល្យភាព
បើសិនជាអ្នកមានជំងឺទឹកនោមផ្អែម អ្នកត្រូវតែញ៉ាំអាហារពេលយប់ដែលមានជីវជាតិ និងតុល្យភាព។ ចូរប្រាកដថា អ្នកបានចៀសវាអាហារកៃឆ្នៃ និងអាហារចៀននៅពេលរៀបគម្រោងញ៉ាំអាហារពេលយប់។ រឿងននេះនឹងជួយបង្ការការឡើងជាងស្ករ និងថែរក្សាជាតិស្ករឲ្យនៅថេរ។
ញ៉ាំប្រូតេអ៊ីនខ្លះ
ប្រូតេអ៊ីនគឺជាសារជាតិដ៏សំខាន់បើសិនជាអ្នកមានជំងឺទឹកនោមផ្អែម។ រាងកាយក៏នឹងត្រូវការពេលកាន់តែច្រើនដើម្បីរំលាយអាហារនេះដែរ។ ដូច្នេះចូរព្យាយាម និងបញ្ចូលប្រូតេអ៊ីនផ្តល់សុខភាពខ្លះក្នុងអាហារពេលយប់ផង។ អ្នកក៏អាចញ៉ាំសាច់គ្មានខ្លាញ់ ឬត្រីសម្បូរខ្លាញ់ខ្លះបានដែរ។
បញ្ចូលបន្លែក្នុងអាហារ
បើសិនជាអ្នកចង់ញ៉ាំអាហារផ្តល់សុខភាព ចូរបញ្ចូលបន្លែក្នុងអាហារទាំងនោះ។ វានឹងផ្តល់ជាជាតិសរសៃ ជាតិរ៉ែ និងវីតាមីនសំខាន់ៗសម្រាប់សុខភាព។ ដូច្នេះចូរញ៉ាំការ៉ុត សណ្តែក ប្រូខូលី និងផ្កាខាត់ណា។ អ្នកក៏អាចញ៉ាំជាស៊ុបបន្លែក៏បានដែរ។ អាហារទាំងនេះនឹងជួយដល់ការរំលាយអាហារ និងពង្រឹងដល់សុខភាពនៃការរំលាយអាហារថែមទៀត។ ការញ៉ាំអាហារទាំងនេះគឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការថែរក្សាជាតិស្ករក្នុងឈាមឲ្យនៅថេរល្អ។
គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្លែឈើក៏ល្អដែរ
បើសិនជាអ្នកមានអារម្មណ៍ឃ្លាននៅពេលយប់ អ្នគអាចជ្រើសរើសការញ៉ាំសណ្តែកដីមួយក្តាប់ដៃបាន។ គ្រាប់ផ្លែអាលម៉ុនគឺជាជម្រើសដ៏ល្អមួយទៀត។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) វាពិតជាមិនអីទេដែលអ្នកចង់ញ៉ាំតៀតក្រោយពេលញ៉ាំអាហារពេលយប់រួច។ អ្នកត្រូវតែគេងបើសិនជាអ្នកចង់ថែរក្សាជាតិស្ករក្នុងឈាមឲ្យបានល្អ៕