ជាធម្មតា មនុស្សយើងតែងតែចំណាយពេលវេលានៅខាងក្រៅផ្ទះគ្រប់គ្រាន់។ ស្បែកយើងក៏ត្រូវប៉ះពាល់នឹងពន្លឺព្រះអាទិត្យ ដើម្បីទទួលបានវីតាមីន D ផងដែរ។ មនុស្សយើងត្រូវបានណែនាំឲ្យញ៉ាំវីតាមីន D ១០ម៉ៃក្រូក្រាមក្នុងមួយថ្ងៃនៅរដូវ ជាពិសេសនៅពេលយើងមិនបានចេញទៅខាងក្រៅផ្ទះសោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)សម្រាប់អ្នកដែលមានស្បែកខ្មៅប្រហែលជាមិនទទួលបានវីតាមីន D គ្រប់គ្រាន់ឡើយបើសិនជាពួកគេចំណាយពេលវេលានៅខាងក្រៅផ្ទះច្រើន។
ទោះបីជាយ៉ាងណាក៏ដោយ ឥទ្ធិពលនៃវីរុសកូរ៉ូណានៅតែបន្ត ហើយមនុស្សយើងភាគច្រើនក៏មិនសូវជាអាចក្រៅផ្ទះបានច្រើនឡើយ។ ដូច្នេះវាពិតជាធ្វើឲ្យការប៉ះពាល់នឹងពន្លឺព្រះអាទិត្យមានភាពតិចតួចដែរ ក្នុងការទទួលបានវីតាមីន D ប្រកបដោយសុខភាពល្អ។
ហេតុអ្វីបានជាយើងត្រូវការវីតាមីន D?
វីតាមីន D មានសារៈសំខាន់សម្រាប់ឆ្អឹងមានសុភាពល្អ ធ្មេញ និងសាច់ដុំ។ ការកង្វះវីតាមីន D វិញអាចនាំឲ្យឆ្អឹងខូចទ្រង់ទ្រាយឬហៅថា Rickets លើកុមារ និងជំងឺឆ្អឹងលើមនុស្សធំវិញ Osteomalacia។ ការសិក្សាខ្លះបានណែនាំថា ការចៀសវាងភាពខ្វះវីតាមីន D នេះអាចជួយយើងការពារខ្លួនពីជំងឺផ្តាសាយបាន ថ្វីបើមិនទាន់មានអំណះអំណាងបញ្ជាក់ថា វីតាមីន D ជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំនៅឡើយ។
តើខ្ញុំគួរតែញ៉ាំវីតាមីន D ច្រើនដែរទេ?
មិនត្រូវញ៉ាំច្រើនទេ។ ថ្វីបើថ្នាំបំប៉នវីតាមីន D មានសុវត្ថិភាពបំផុតក៏ដោយ តែការញ៉ាំច្រើនជាងតម្រូវការប្រចាំថ្ងៃ អាចជារឿងគ្រោះថ្នាក់បាន។
- ក្មេងអាយុ ១ ទៅ ១០ឆ្នាំមិនគួរណាញ៉ាំច្រើនជាង ៥០ម៉ៃក្រូក្រាមក្នុងមួយថ្ងៃឡើយ
- ទារកទើបនឹងកើត អាយុក្រោម១២ខែ មិនគួរណាញ៉ាំច្រើនជាង ២៥ម៉ៃក្រូក្រាមក្នុងមួយថ្ងៃឡើយ
- មនុស្សធំ មិនគួរណាញ៉ាំច្រើនជាង ១០០ម៉ៃក្រូក្រាមក្នុងមួយថ្ងៃឡើយ ហើយបើសិនជាត្រូវញ៉ាំមែនគួរតែញ៉ាំត្រឹម ១០ម៉ៃក្រូក្រាមក្នុងមួយថ្ងៃបានហើយ។
តើវាអាចបញ្ឈប់វីរុសកូរ៉ូណាបានទេ?
មិនទាន់មានអំណះអំណាងណាមួយដែលបញ្ជាក់ថា វាអាចបន្ថយការឆ្លង ឬកើតជំងឺកូវីដ១៩ដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មីឡើយ។ ប៉ុន្តែអ្នកជំនាញគិតថា វាប្រហែលជាមានប្រយោជន៍ក្នុងពេលផ្ទុះជំងឺនេះ។ ថ្នាំបំប៉នវីតាមីន D នឹងពង្រឹងដល់សុខភាពរបស់អ្នកដែលកង្វះវា។ អ្នកស្រាវជ្រាវខ្លះបានបញ្ជាក់ថា ការកង្វះវីតាមីន D ប្រហែលជាអាចជាប់ទាក់ទងនឹងលទ្ធផលកាន់តែមិនល្អបើសិនជានរណាម្នាក់មានជំងឺកូវីដ១៩ហើយ។ ប៉ុន្តែកត្តាប្រឈំនឹងជំងឺផ្សេងៗដូចជា ជំងឺបេះដូង គឺកើតឡើងញឹកញាប់ចំពោះអ្នកជំងឺទាំងនេះដែរ ដែលជាហេតុនាំឲ្យពិបាកទាញនូវការសន្និដ្ឋានកាន់តែខ្លាំង។
អ្នកស្រាវជ្រាវជនជាតិបារាំមង និងអេស្ពាញ កំពុងតែធ្វើការសិក្សាដើម្បីមើលថាតើវីតាមីន D អាចជួយអ្វីដល់អ្នកជំងឺកូវីដ១៩ដែរឬអត់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)វីតាមីន D មានឥទ្ធិពលប្រឆាំងការរលាក និងមានការស្រាវជ្រាវខ្លះនិយាយថា វាអាចបន្ថយការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំចំពោះវីរុសបាន ជាពិសេស Cytokine Storm តែម្តង៕