នរណាក៏ធ្លាប់ជួបប្រទះនូវបញ្ហាសក់ផ្សេងៗដែរ ជាពិសេសនោះ គឺបញ្ហាសក់ជ្រុះ បើទោះជាខំប្រើប្រាស់ផលិតផលថែរក្សាការពារយ៉ាងណាក៏ដោយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មកទល់នឹងពេលបច្ចុប្បន្នផលិតផលថែររក្សាសក់ព្យាបាលសក់ជ្រុះស្ដើងមានមិនខ្វះឡើយ តែវាមានតម្លៃថ្លៃ ហើយមួយចំនួនមានផ្ទុកសារធាតុគីមីប៉ះពាល់ដល់សុខភាព។ ប៉ុន្តែកុំបារម្ភ! ក៏ព្រោះអ្នកអាចទប់ស្កាត់បញ្ហាសក់ជ្រុះជាមួយរូបមន្តបែបធម្មជាតិ។ ខាងក្រោមវេបសាយសុខភាព Health.com.khនឹងបង្ហាញឱ្យដឹងពីរូបមន្តនោះ ៖
- អ្វីដែលអ្នកត្រូវការ
ម្សៅឈើអែម ប្រេងអូលីវ និងទឹកឃ្មុំ។
- អ្វីដែលអ្នកត្រូវធ្វើ
ជាដំបូងអ្នកត្រូវលាយគ្រឿងផ្សំទាំងបីក្នុងបរិមាណស្មើគ្នាចូលគ្នាឱ្យសព្វ។ ដុសលាបម៉ាស្សាល្បាយលើស្បែកក្បាលថ្នមៗសម្រាប់រយៈពេលយ៉ាងហោចណាស់ ៥ នាទី។ ទុកចោលសម្រាប់រយៈពេលយ៉ាងហោចណាស់ពី ៣ ទៅ ៤ ម៉ោងដើម្បីឱ្យស្បែកក្បាលបានស្រូបយកសារធាតុចិញ្ចឹមពីល្បាយ។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗនិងកក់សាប៊ូកម្រិតស្រាល។
សម្គាល់៖ អនុវត្តសារឡើងវិញឱ្យបានយ៉ាងហោចណាស់ពី ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍សម្រាប់កំឡុងពេល ៣ ខែដើម្បីទប់ស្កាត់សក់ជ្រុះ។ រូបមន្តធម្មជាតិនេះក៏ជួយបង្កើនការលូតលាស់នៃសក់និងធ្វើឱ្យសក់រឹងមាំផងដែរ៕