ជាធម្មតាកូនតែងតែបាក់ធ្មេញលើកទីមួយនៅចន្លោះ៦ទៅ៧ឆ្នាំ ព្រោះដើម្បីប្តូរធ្មេញថ្មី ដូចនេះតើមានចំនុចអ្វីខ្លះដែលអ្នកគួរតែប្រយ័ត្ននៅចន្លោះពេលដែលកូនប្តូរធ្មេញថ្មីនោះ?(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
មើលពេទ្យធ្មេញ
ក្នុងនាមជាឳពុកម្តាយ ក្រោយពេលដែលកូនចាប់ផ្តើមដុះធ្មេញថ្មី អ្នកគួរតែឧស្សាហ៍ពិនិត្យមើលធ្មេញកូន ហើយនាំកូនទៅពិនិត្យមើលធ្មេញនៅពេទ្យឱ្យបានទៀងទាត់ ដើម្បីការពារកុំឱ្យធ្មេញកូនដុះចេញមកមិនស្អាត។
ដុសធ្មេញ
អ្នកត្រូវតែប្រាប់កូនឱ្យដុសធ្មេញនៅរៀងរាល់ព្រឹក និងយប់ ហើយត្រូវតែដុសរយៈពេល២ទៅ៣៣នាទីទើបស្អាត ច្រាស និងថ្នាំដុសធ្មេញត្រូវតែប្រើរបស់សម្រាប់កូនក្មេង ម្យ៉ាងទៀតក្រោយពេលដែលបរិភោគអាហាររួច អ្នកត្រូវតែនាំកូនទៅខ្ពល់មាត់ ដើម្បីឱ្យកាកសំណល់នៃអាហារទាំងនោះចេញពីមាត់អស់ ទើបធ្មេញថ្មីរបស់កូនមិនងាយខូច។
អាហារ
នៅចន្លោះពេលដែលកូនប្តូរធ្មេញ អ្នកត្រូវតែឱ្យកូនបរិភោគអាហារដែលមានជាតិសរសៃឱ្យបានច្រើន ជាងនេះទៅទៀតត្រូវតែឱ្យគេបរិភោគអាហារដែលរឹងដូចជា ៖ សាច់គោ ការ៉ុត និងពោតជាដើម ដើម្បីឱ្យធ្មេញចាស់ឆាប់ជ្រុះ ហើយថែមទាំងអាចជួយឱ្យឆ្អឹងថ្គាមក្រោម និងឆ្អឹងមុខកូនលូតលាស់បានល្អទៀតផង តែបើអ្នកឱ្យកូនបរិភោគអាហារដែលមិនត្រូវការទំពារយូរ នោះឆ្អឹងថ្គាមក្រោមរបស់កូននឹងលូតលាស់មិនបានល្អ ជាហេតុដែលអាចធ្វើឱ្យធ្មេញកូនដុះមិនស្មើគ្នាឡើយ។
កែប្រែទម្លាប់អាក្រក់របស់កូន
អ្នកត្រូវតែកែប្រែទម្លាប់អាក្រក់មួយចំនួនរបស់កូនដូចជា ការចូលចិត្តយកធ្មេញខាំប៊ិច ឬដៃ យកអណ្តាតទាត់ធ្មេញខាងមុខជាដើម ព្រោះទម្លាប់ទាំងនេះអាចធ្វើឱ្យធ្មេញកូនដុះមិនស្អាតឡើយ ហើយមិនមានលក្ខណៈស្មើគ្នាទៀតផង៕(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)