ការស្លៀកពាក់ពិតជាសំខាន់ណាស់ ប្រសិនជាអ្នកមិនចេះជ្រើសរើសខោអាវ នោះអ្នកនឹងមើលទៅគ្មានភាពទាក់ទាញទោះបីជាអ្នកទិញសម្លៀកបំពាក់ថ្លៃក៏ដោយ ដូចនេះតើមានសម្លៀកបំពាក់អ្វីដែលអ្នកមិនគួរស្លៀកនោះ?(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅពេលដែលអ្នកមានអាយុលើស៣០ឆ្នាំ អ្នកមិនគួរស្លៀកសំពត់ស្បៃខ្លីឡើយ ព្រោះវាមើលទៅមិនស័ក្តិសមសម្រាប់អ្នកទេ។
- នៅពេលដែលអាវអ្នកមានរូបផ្កាហើយ នោះសំពត់អ្នកមិនត្រូវមានផ្កាទៀតទេ ព្រោះវាមើលទៅមានលក្ខណៈចាស់បុរាណ។
- ក្រណាត់ដែលមានក្រឡា មិនត្រូវស្លៀកជាមួយក្រណាត់ដែលមានផ្កានោះទេ ព្រោះវាមើលទៅចម្លែកខ្លាំងណាស់។
- នៅលើអាវរបស់អ្នកមិនត្រូវពោរពេញទៅដោយឡេវដែលមានពណ៌មាសនោះទេ ព្រោះវាជាសម្លៀកបំពាក់សម្រាប់តារានោះទេ។
- មនុស្សដែលមានមាឌធំ មិនស័ក្តិសមប្រើខោអាវដែលមានក្រណាត់ផ្កាតូចៗនោះទេ ព្រោះវាមើលទៅចម្លែកខ្លាំងណាស់។
- នៅពេលដែលអ្នកមានស្បែកមិនស្អាត ហើយមានពណ៌មិនភ្លឺ អ្នកមិនត្រូវស្លៀកពាក់សម្លៀកបំពាក់ដែលមានពណ៌ស្រអាប់នោះទេ ព្រោះវាមើលទៅចាស់បុរាណខ្លាំងណាស់។
- នៅពេលដែលអ្នកស្គម អ្នកមិនត្រូវស្លៀកពាក់អាវដែលរឹបនោះទេ ព្រោះវាមើលទៅកាន់តែស្គមថែមទៀត។
- នៅពិធីបុណ្យសព អ្នកមិនត្រូវស្លៀកពាក់សម្លៀកបំពាក់ដែលមានផ្កានោះទេ អ្នកត្រូវតែប្រើសម្លៀកបំពាក់ពណ៌ខ្មៅសុទ្ធ ឬសសុទ្ធ។
- ប្រសិនជាអ្នកមានកម្ពស់មិនសូវខ្ពស់ អ្នកមិនត្រូវទម្លាក់កន្សែងបង់កឱ្យឃើញវែងនោះទេ ព្រោះវាមើលទៅអ្នកកាន់តែទាប។
- នៅពេលដែលអ្នកធាត់ អ្នកមិនត្រូវស្លៀកពាក់រលុងពេក និងតឹងពេកនោះទេ ព្រោះវាមើលទៅអាក្រក់មើលខ្លាំងណាស់៕(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)