ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកម្តាយមិនគួរធ្វើក្រោយពេលដែលញ៉ាំបាយរួច។ តើមានអ្វីខ្លះទៅ?(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. ក្រោយពេលដែលអ្នកម្តាយញ៉ាំបាយរួចភ្លាម មិនគួរគេងភ្លាមនោះទេ ព្រោះអាចធ្វើឲ្យក្រពះអ្នករំលាយអាហារមិនបានល្អឡើយ ថែមទាំងអាចធ្វើឲ្យសង្កត់ត្រូវកូនក្នុងផ្ទៃ ដោយធ្វើឲ្យកូនពិបាកទ្រាំខ្លាំងណាស់។ ដូចនេះ អ្នកគួរតែចាំដល់១ម៉ោងក្រោយ ទើបអាចគេងបាន។
  2. ប្រសិនជាអ្នកម្តាយទើបតែពិសារបាយរួច អ្នកម្តាយមិនគួរទៅងូតទឹកភ្លាមនោះទេ ព្រោះក្រោយពេលដែលអ្នកបរិភោគបាយរួច ហើយទៅងូតទឹក នឹងធ្វើឲ្យឈាមមិនអាចដើរដល់ខួរក្បាលបានគ្រប់គ្រាន់ឡើយ។ ជាហេតុដែលធ្វើឲ្យខួរក្បាលអ្នកម្តាយខ្វះអុកស៊ីសែន នោះអ្នកម្តាយនឹងងាយរអិលដួលខ្លាំងណាស់។ ដូចនេះ អ្នកគួរតែរងចាំដល់ក្រោយ១ម៉ោង ទើបអាចងូតទឹកបាន។
  3. អ្នកម្តាយក៏មិនអាចដើរហាត់ប្រាណក្រោយបរិភោគបាយហើយភ្លាមដែរ ព្រោះក្រោយពេលដែលអ្នកទើបតែញ៉ាំបាយរួច ក្នុងក្រពះអ្នកពោរពេញទៅដោយអាហារ។ ប្រសិនជាអ្នកដើរហាត់ប្រាណក្នុងពេលនេះ នឹងធ្វើឲ្យរាងកាយអ្នកមិនអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ឡើយ។ ដូចនេះ អ្នកអាចដើរហាត់ប្រាណបាន ក្រោយពេលដែលអ្នកញ៉ាំបាយរួចចំនួនកន្លះម៉ោង៕(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)