ជំងឺគ្រុនឈាមគឺជាជំងឺឆ្លងមួយប្រភេទដែលបង្កឡើងដោយវីរុស និងចម្លងតាមរយៈមូសខ្លាញីផ្ទុកជំងឺនេះខាំ។ វីរុសដែលនាមឲ្យកើតជំងឺគ្រុនឈាមនេះមានបួនប្រភេទ។ ភាគច្រើនជំងឺគ្រុនឈាមកើតឡើងក្នុងតំបន់ត្រូពិច ជាពិសេសប្រទេសកម្ពុជាយើងតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជំងឺគ្រុនឈាមអាចនាំឲ្យមានបញ្ហាធ្ងន់ធ្ងរ និងមានលក្ខណៈដូចផ្តាសាយ ប៉ុន្តែអាចបណ្តាលឲ្យស្លាប់បាន។ ជាធម្មតាមនុស្សម្នាក់កើតអាការៈជំងឺនេះរយៈពេល ៤ ទៅ ៦ថ្ងៃក្រោយឆ្លងជំងឺនេះ ហើយក៏មានអាការៈរហូតដល់ ១០ថ្ងៃឯណោះដែរ។ ភាពសង្ស័យថាកើតជំងឺគ្រុនឈាមលុះត្រាតែអ្នកស្រាប់តែចេញអាការៈក្តៅខ្លួនខ្លាំងភ្លាមៗ (៤០អង្សារ) បូករួមនឹងអាការៈពីរនៃអាការៈខាងក្រោមនេះ៖
- ឈឺក្បាលធ្ងន់ធ្ងរ
- ឈឺចាប់ក្រោយភ្នែក
- ឈឺសន្លាក់ធ្ងន់ធ្ងរ និងឈឺសាច់ដុំ
- អស់កម្លាំង
- ចង្អោ
- ក្អួត
- កន្ទួលរមាស់ ដែលកើតឡើង ២ ទៅ៥ថ្ងៃក្រោយចាប់ផ្តើមក្តៅខ្លួន
- ហូរឈាមតិចៗ (ដូចជាឈាមច្រមុះ ឈាមអញ្ចាញធ្មេញ ឬងាយជាំសាច់)
- ហើមកូនកណ្តុរ
ជំងឺគ្រុនឈាមធ្ងន់ធ្ងរគឺជាផលវិបាកដ៏គ្រោះថ្នាក់មួយដែលអាចកើតឡើងប្រហែល ៣ ទៅ ៧ថ្ងៃក្រោយកើតជំងឺនេះរួច។ វាក៏អាចនាំឲ្យមានបញ្ហាជ្រាប់ជាតិទឹកចេញក្រៅកោសិកា ថប់ដង្ហើម ឈាមធ្មេញធ្ងន់ធ្ងរ ឬខូចសរីរាង្គ។ អាការៈព្រមានដែលជាប់ទាក់ទងនឹងជំងឺគ្រុនឈាមធ្ងន់ធ្ងរអាចសម្គាល់ដឹងនៅពេលសីតុណ្ហភាពចាប់ផ្តើមចុះក្រោម ៣៨អង្សារ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)រឿងមួយគួរតែពិនិត្យសម្រាប់អាការៈប្រមាននៃជំងឺគ្រុនឈាមធ្ងន់ធ្ងរមានដូចជា៖
- ឈឺពោះខ្លាំងក្លា
- ក្អួតជាប់
- ពិបាកដកដង្ហើម
- អស់កម្លាំង
- គេងមិនកើត
- ឈាមក្នុងកំអួត
បើសិនជាអ្នកជំងឺម្នាក់បង្ហាញអាការៈទាំងនេះ គាត់គួរតែត្រូវបានថែទាំង ដោយយកចិត្តទុកដាក់ពីគ្រូពេទ្យដើម្បីចៀសវាងផលវិបាក និងការប្រឈមនឹងការស្លាប់៕