យោងទៅតាមការសិក្សាមួយនៅឯសាកលវិទ្យាល័យ Copenhagen ក្នុងប្រទេស Denmark បានឲ្យដឹងថា ភាពធាត់ជ្រុលអាចបង្កើនការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី២រហូតដល់ ៦ដង។ ការប្រឈមនេះអាស្រ័យទៅលើកត្តាផ្សេងៗជាច្រើនដូចជា ហ្សែនដែលត្រៀមកើតជំងឺនេះជាដើម។ ការបង្ការជំងឺទឹកនោមផ្អែមប្រភេទទី២តាមរយៈការគ្រប់គ្រងទម្ងន់ និងផ្លាស់ប្តូររបៀបរស់នៅគឺជារឿងសំខាន់ដែលគួរតែធ្វើ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះគឺជាមូលហេតុដែលធ្វើឲ្យមនុស្សដែលកំពុងតែធាត់ជ្រុលប្រឈមនឹងការកើតជំងឺទឹកនោមផ្អែមរហូតដល់ ៦ដង៖
ចង្កោមរោគសញ្ញាគីសច្រើនគ្រាប់ក្នុងក្រពេញអូវ៉ែ
នេះគឺជាជំងឺញឹកញាប់មួយដែលអ្នកអាចនឹងមានការមករដូវមិនទៀងទាត់ ដុះរោមច្រើន និងធាត់ជ្រុល។ វាក៏ប៉ះពាល់ទៅលើសមត្ថភាពរបស់ស្រ្តីក្នុងការផលិតមេជីវិតញីផងដែរ។ ជំងឺនេះជាប់ទាក់ទងនឹងការឡើងខ្ពស់នៃអាំងស៊ុយលីនក្នុងឈាមតែម្តង។ ប៉ុន្តែអ្នកត្រូវតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យសិនបើសិនជាអ្នកមានបញ្ហានេះហើយ ព្រោះវាត្រូវបានគេដឹងថាធ្វើឲ្យប្រឈមខ្លាំងនឹងជំងឺទឹកនោមផ្អែមប្រភេទទី២។
លើសសម្ពាធឈាម
ជំងឺលើសសម្ពាធឈាមដែលមិនបានគ្រប់គ្រងគឺជាកត្តាប្រឈមខ្ពស់នៃជំងឺទឹកនោមផ្អែមប្រភេទទី២។ ការសិក្សាមួយនៅឯសាកលវិទ្យាល័យ Oxford បានរកឃើញថា អ្នកដែលមានបញ្ហាលើសសម្ពាធឈាមមានការប្រឈំនឹងជំងឺទឹកនោមផ្អែមប្រភេទទី២រហូតដល់ ៥០ភាករយ។ ប៉ុន្តែអ្នកស្រាវជ្រាវបាននិយាយថា ការថែរក្សាទម្ងន់ឲ្យមានសុខភាពល្អ ការហាត់ប្រាណទៀងទាត់ ការឈប់ជក់បារី និងញ៉ាំអាហារផ្តល់សុខភាពនឹងជួយបន្ថយការប្រឈមនេះវិញ។
កម្រិតកូឡេស្តេរ៉ុល និងខ្លាញ់ Triglyceride ខុសធម្មតា
ការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី២ក៏នឹងឡើងខ្ពស់ដែរបើសិនជាអ្នកមានកម្រិតជាតិខ្លាញ់ល្អចុះទាប ឬ High-density Lipoprotein (HDL)។ ខ្លាញ់ Triglycerides គឺជាខ្លាញ់មួយផ្សេងទៀតក្នុងឈាម។ អ្នកដែលមានខ្លាញ់ប្រភេទ Triglycerides នេះខ្ពស់ ក៏ប្រឈមកាន់តែខ្ពស់នឹងជំងឺទឹកនោមផ្អែមប្រភេទទី២ដែរ។ តើអ្នកធ្លាប់ដឹងទេថា ការដែលខ្លាញ់ Triglyceride ឡើងខ្ពស់មិនបង្កជាជំងឺទឹកនោមផ្អែមទេ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ផ្ទុយទៅវិញ កម្រិតរបស់ខ្លាញ់នេះបញ្ជាក់ថា ប្រព័ន្ធក្នុងរាងកាយដែលកែប្រែអាហារទៅជាថាមពលនោះមិនធ្វើការបានល្អទេ ហើយរឿងនេះក៏អាចនាំឲ្យកើតជំងឺទឹកនោមផ្អែមដែរ។ ប៉ុន្តែអ្នកអាចគ្រប់គ្រងបញ្ហាទាំងនេះបានជាមួយនឹងរបបអាហារដែលត្រឹមត្រូវ៕