ប្រដាប់ប្រដាល់លេងរបស់កូនទាំងអស់សុទ្ធតែមានមេរោគដែលអ្នកមើលមិនឃើញ ដូចនេះមុននឹងអ្នកយកឲ្យកូនលេង អ្នកត្រូវតែសម្លាប់មេរោគជាមុនសិន។ តើមានរបៀបសម្លាប់មេរោគដូចម្តេចខ្លះទៅ?(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនជាប្រដាប់ប្រដាល់លេងទាំងនោះធ្វើពីជ័រ អ្នកអាចយកវាទៅត្រាំក្នុងទឹកសាប៊ូជាមុនសិន ទើបយកវាទៅលាងសម្អាតចេញ ហើយយកវាទៅហាល នោះវានឹងគ្មានមេរោគជាប់នៅលើនោះទេ។ បើប្រដាប់ប្រដាល់លេងនោះធ្វើពីក្រណាត់វិញ អ្នកអាចយកវាទៅលាងជាមួយទឹកសាប៊ូ ទើបយកវាទៅហាលក្រោមកម្តៅថ្ងៃដ៏ក្តៅ នោះមេរោគទាំងអស់នឹងងាប់អស់ជាមិនខានឡើយ។ តែបើប្រដាប់លេងនោះធ្វើពីដែក អ្នកអាចយកវាទៅហាលក្រោមកម្តៅថ្ងៃចំនួន៦ម៉ោងបាន នោះមេរោគទាំងអស់នឹងងាប់អស់ជាមិនខានឡើយ៕(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)