ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអាចបំផ្លាញអ្នកទាំងពីរបាន។ តើមានអ្វីខ្លះទៅ?

1.    រឿងទី១ គឺការប្រៀបធៀប មានន័យថា អ្នកមិនគួរប្រៀបធៀបគ្នាឡើយ ព្រោះការប្រៀបធៀបនេះ ជាការមើលងាយមួយដែលធ្វើឲ្យស្វាមីអ្នកខឹងជាខ្លាំង ថែមទាំងអន់ចិត្តខ្លាំងទៀតផង។ ដូចនេះ មិនថាប្តីអ្នកល្អ ឬអាក្រក់ទេ អ្នកមិនគួរយកគាត់ទៅប្រៀបធៀបជាមួយនឹងអ្នកដទៃឡើយ។

2.    រឿងទី២ គឺការសង្ស័យ មិនទុកចិត្តគ្នា។ ប្រសិនជាមនោសញ្ចេតនាមួយកើតមានការសង្ស័យហើយ នោះអ្នកនឹងមិនងាយនៅជាមួយគ្នាយូរឡើយ ដោយអ្នកនឹងអាចដើរដល់ផ្លូវដែលអ្នកមិនចង់ ហើយខ្លាចបំផុត។ ដូចនេះ អ្នកគួរតែមានជំនឿចិត្តនឹងគ្នា ទើបអាចការពារគ្រួសារអ្នកបាន។

រឿងទី៣ គឺការកុហក។ បើរវាងអ្នកទាំងពីរកើតមានការកុហកហើយ នោះអ្នកនឹងមិនអាចរស់នៅជាមួយគ្នាបានឡើយ ព្រោះមានថ្ងៃណាមួយរឿងនឹងអាចបែកការ។ ក្រោយពេលដែលដឹងពីការពិត អ្នកទាំងពីរនឹងមើលមុខគ្នាមិនចំឡើយ។ ដូចនេះ បើអ្នកមិនចង់ឲ្យមនោសញ្ចេតនាអ្នកកើតមានបញ្ហា អ្នកគួរតែចៀសពីរឿង៣នេះជាដាច់ខាត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង