ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរយៈពេល២ដែលអ្នកម្តាយមានផ្ទៃពោះគួរតែពិសារផ្លែឈើ ទើបធ្វើឲ្យខួរក្បាលកូនក្នុងផ្ទៃលូតលាស់បានល្អ។ តើមានពេលណាខ្លះទៅ?(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកម្តាយគួរតែបរិភោគផ្លែឈើមុនពេលញ៉ាំបាយ ព្រោះជាធម្មតា នៅពេលដែលអ្នកពិសារផ្លែឈើមុនពេលបាយ នឹងធ្វើឲ្យរាងកាយអ្នកម្តាយអាចស្រូបយកវីតាមីនផ្សេងៗពីផ្លែឈើបានយ៉ាងល្អ។ ជាពិសេស អាចកាត់បន្ថយអារម្មណ៍មិនស្រួលខ្លួនរបស់អ្នកម្តាយ ថែមទាំងអាចធ្វើឲ្យផ្លែឈើងាយរំលាយបានលឿន។
- អ្នកម្តាយគួរតែពិសារផ្លែឈើក្នុងចន្លោះពេលម៉ោង១០ព្រឹក ព្រោះក្នុងរយៈពេលនេះ ជាពេលដែលល្អចំពោះសុខភាពកូនក្នុងផ្ទៃ និងអ្នកម្តាយ ថែមទាំងអាចធ្វើឲ្យខួរក្បាលកូនលូតលាស់បានយ៉ាងល្អ ដោយធ្វើឲ្យកូនឆ្លាតខ្លាំងណាស់។ ដូចនេះ អ្នកម្តាយគួរតែបរិភោគអាហារក្នុងពេល២នេះ ទើបកូនក្នុងផ្ទៃលូតលាស់បានល្អ៕(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)