ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យអ្នកស្គមបានក្នុងពេលព្រឹក។ តើមានអ្វីខ្លះទៅ?

1.    ក្រោយពេលដែលអ្នកទើបតែក្រោកពីគេង អ្នកគួរតែពត់ខ្លួនជាមុនសិន ដោយមិនគួរប្រញាប់ចុះពីលើគ្រែនោះទេ។ ការធ្វើចលនានេះ អាចធ្វើឲ្យឈាមក្នុងរាងកាយអ្នកដើរស្រួល ដោយធ្វើឲ្យអ្នកអាចមានរាងស្អាតបាន។

2.    បន្ទាប់មក អ្នកអាចញ៉ាំទឹកចំនួនមួយកែវបាន ដើម្បីអាចបញ្ចេញជាតិពុលមកក្រៅអស់ ថែមទាំងអាចប៉ូវជាតិទឹកក្នុងរាងកាយអ្នកបានទៀតផង។ ជាពិសេស នឹងធ្វើឲ្យអ្នកមានរាងស្អាត ព្រមទាំងមានស្បែកដែលទាក់ទាញខ្លាំងផងដែរ។

3.    មុនពេលដែលអ្នកលុបមុខ អ្នកគួរតែប្រើកន្សែងក្តៅមកស្អំមុខជាមុនសិន ទើបប្តូរមកកន្សែងត្រជាក់ ដោយអ្នកអាចប្តូរចុះប្តូរឡើងចំនួន៣ដង។ ក្រោយពេលដែលអ្នកស្អំរួច អ្នកអាចច្របាច់ហ្វមលាងមុខលើដៃ រួចធ្វើការសម្អាតមុខអ្នកបាន។ នៅពេលដែលអ្នកធ្វើបែបនេះ មុខអ្នកនឹងអាចតូចបាន។ ដូចនេះ អ្នកអាចសាកល្បងប្រើវិធីទាំងនេះ ដើម្បីជួយធ្វើឲ្យរាងអ្នកស្អាត៕