ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទ្រព្យដែលឆ្នាំទាំងឡាយខាងលើ អាចទទួលបានក្នុងពេលឆាប់ៗនេះ។ តើមានអ្វីខ្លះទៅ?

ឆ្នាំឆ្លូវ

ពេលដែលចូលដល់ខែ១១ភ្លាម អ្នកនឹងមានគេជួយភ្លាម។ ជាពិសេស លាភក្រៅអ្នកកើនខ្ពស់ណាស់ ដោយអាចឈ្នះបានរង្វាន់ធំផងដែរ។ ដូចនេះ អ្នកនឹងមិនខ្វះលុយឡើយ ព្រោះទ្រព្យអ្នកអាចចូលមកច្រើនខុសពីធម្មតា។

ឆ្នាំវក

ក្នុងខែ១១ អ្នកនឹងមានផ្កាយសំណាងរតើមកជិតខ្លួន ដោយធ្វើឲ្យផ្លូវនៃលាភអ្នកបើកធំណាស់។ ដូចនេះ អ្វីដែលអ្នកខំប្រឹងពីមុន អ្នកនឹងអាចទទួលបានមកវិញទាំងអស់។ ម្យ៉ាងទៀត ឲ្យតែអ្នកមានចិត្តស្មោះ នោះអ្នកនឹងអាចទទួលបានកាន់តែច្រើនថែមទៀត។

ឆ្នាំរកា

បុគ្គលដែលកើតក្នុងឆ្នាំនេះ ធ្វើអ្វីក៏យកចិត្តទុកដាក់ដែរ ដោយធ្វើឲ្យទេវតាទ្រព្យស្រឡាញ់ជាខ្លាំង។ ដូចនេះ ឲ្យតែអ្នកខំប្រឹងឲ្យអស់ពីសមត្ថភាព នោះអ្នកនឹងអាចទទួលបានផលដែលអ្នកចង់បាន។ ជាពិសេស អ្នកដែលមិនទាន់មានគូ នឹងអាចជួបគូ អ្នកដែលមានគូ នឹងអាចដើរចូលជីវិតអាពាហ៍ពិពាហ៍ ហើយអ្នកដែលរៀបការរួច នឹងងាយមានផ្ទៃពោះ។

ឆ្នាំជូត

ក្នុងខែ១១នេះ អ្នកនឹងអាចទទួលបានទាំងរឿងល្អទេពីមួយថ្ងៃទៅមួយថ្ងៃ។ ជាពិសេស ខួរក្បាលឆ្លាតរបស់អ្នក នឹងអាចទទួលបានផលធំចូលមក ធ្វើឲ្យអ្នកអាចរស់នៅក្នុងជីវភាពដែលល្អមួយ។

ឆ្នាំខាល

ការងារ និងមុខរបរអ្នកនឹងអាចរីកចម្រើមខ្ពស់ក្រោយពេលដែលចូលដល់ខែ១១ ដោយមានគេជួយទប់ពីក្រោយ ធ្វើឲ្យអ្នកមិនងាយដួលឡើយ។ ជាពិសេស អ្នកអាចធ្វើការបណ្តាក់ទុនបាន ព្រោះផលគឺមិនតូចទេ។

ឆ្នាំមមី

សំណាងអាក្រក់នឹងចាកឆ្ងាយពីអ្នកក្រោយពេលដែលចូលដល់ខែ១១ ដោយនាំតែសំណាងល្អចូលមកទេ។ មុខរបរអ្នកនឹងអាចទទួលបានភ្ញៀវធំនៅពេលដែលអ្នកចេញក្រៅ។ ដូចនេះ មានតែកាបូបលុយអ្នកទេ ដែលអាចប៉ោងខ្លាំងក្នុងខែក្រោយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង