ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចំណូលរបស់ឆ្នាំទាំងឡាយខាងលើដែលអាចទទួលបាននៅចុងឆ្នាំ។ តើមានអ្វីខ្លះទៅ?

ឆ្នាំមមែ

នៅពេលដែលចូលដល់ចុងឆ្នាំ លាភអ្នកនឹងឡើងខ្ពស់ខ្លាំង ដោយបណ្តេញសំណាងអាក្រក់ចេញអស់។ ដូចនេះ មិនថាការងារ ឬមុខរបរទេ អ្នកសុទ្ធតែអាចទទួលបានខ្ពស់ទាំងអស់។ ជាហេតុដែលធ្វើឲ្យអ្នកមិនខ្វះលុយឡើយ។

ឆ្នាំវក

ក្រោយពេលដែលចូលដល់ចុងឆ្នាំ ផ្កាយសំណាងនឹងចាប់ផ្តើមរះខ្ពស់ជិតអ្នក ដោយគ្រាន់តែអ្នកប្រើខួរក្បាលបន្តិច ចំណូលនឹងកើនឡើងទ្វេដង។ ជាហេតុដែលធ្វើឲ្យអ្នកមិនខ្វះលុយចាយឡើយ ថែមទាំងអាចផ្ទុះគណនីទៀតផង។

ឆ្នាំខាល

ចុងឆ្នាំនេះ អ្នកនឹងមានអ្នកជួយក្នុងមុខរបរអ្នក ដោយធ្វើឲ្យអ្នកអាចទទួលបានផលខ្ពស់ចូលមក។ ជាពិសេស អ្នកនឹងអាចទទួលបានប្រាក់រង្វាន់ដែលខ្ពស់ផងដែរ។ ដូចនេះ ដៃរបស់អ្នកនឹងមិនមានថ្ងៃដែលខ្វះលុយនោះទេ។

ឆ្នាំរកា

បុគ្គលដែលកើតក្នុងឆ្នាំនេះ អាចនិយាយបានថាមានសំណាងខ្ពស់ក្នុងឆ្នាំចនេះ ដោយអ្នកមិនត្រឹមតែអាចឡើងឋានៈ និងប្រាក់ខែទេ ថែមទាំងអាចទទួលបានប្រាក់រង្វាន់ខ្ពស់ផងដែរ។ ជាពិសេស អ្នកក៏អាចរកបានចំណូលខ្ពស់ជាមួយនឹងគូស្រករអ្នកផងដែរ។

ឆ្នាំរោង

ចាប់ពីចុងឆ្នាំនេះទៅ រហូតដល់ឆ្នាំក្រោយ អ្នកនឹងមានទ្រព្យចូលមកមិនឈប់ទេ ព្រោះអ្នកអាចទទួលបានចំណូលមកពីគ្រប់ទិស មិនថាការងារ មុខរបរ ឬមួយក៏ការបណ្តាក់ទុនឡើយ។ ដូចនេះ អ្វីដែលអ្នកមិនខ្វះគឺលុយតែម្តង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង