ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចការពារអ្នកពីជំងឺមហារីកសុដន់បាន។ តើមានអ្វីខ្លះទៅ?

1.    មុននឹងអ្នកអាចទប់ទល់មិនឲ្យជំងឺមហារីកសុដន់កើតលើខ្លួនអ្នក ជំហ៊ានដំបូង អ្នកគួរតែពង្រឹងប្រព័ន្ធការពាររាងកាយរបស់អ្នកជាមុនសិន។ ដូចនេះ អ្នកគួរតែញ៉ាំទឹកសណ្តែក ព្រោះក្នុងនោះសម្បូរទៅដោយសារធាតុដែលអាចជួយធ្វើឲ្យរាងកាយអ្នករឹងមាំ។ ដូចនេះ អ្នកនឹងមិនងាយកើតជំងឺមហារីកសុដន់នេះឡើយ។

2.    ក្នុងមួយថ្ងៃ អ្នកគួរតែញ៉ាំបន្លែ និងផ្លែឈើឲ្យបាន៣៥០ក្រាម ព្រោះសារធាតុដែលមានក្នុងនោះ នឹងជួយប្រឆាំងមិនឲ្យកោសិកាមហារីកអាចកើតមានលើខ្លួនអ្នកឡើយ។ ដូចនេះ អ្នកនឹងមិនងាយប្រឈមមុខនឹងមហារីកសុដន់នោះទេ។

3.    អ្នកគួរតែកាត់បន្ថយពិសារអាហារដែលសម្បូរទៅដោយកាឡូរី ព្រោះនៅពេលដែលរាងកាយអ្នកស្រូបចូលច្រើន វានឹងបង្កជាកោសិកាមហារីក ធ្វើឲ្យអ្នកមិនងាយគេចផុតពីមហារីកសុដន់ឡើយ។

4.    សារ៉ាយសមុទ្រ និងប្រភេទផ្សិតផ្សេងៗ អ្នកគួរតែញ៉ាំឲ្យបានច្រើន ព្រោះក្នុងនោះក៏មានផ្ទុកសារធាតុដែលអាចជួយការពារអ្នកពីជំងឺមហារីកសុដន់ផងដែរ។ អ្នកអាចពិសារចំនួនម្តងក្នុងរបបអាហារពេញមួយថ្ងៃរបស់អ្នក។

5.    អ្នកគួរតែកុំបរិភោគអាហារដែលប្រៃច្រើន ព្រោះនៅពេលដែលអ្នកពិសារច្រើន រាងកាយអ្នកនឹងចុះខ្សោយ ដោយធ្វើឲ្យជំងឺមហារីកងាយមករកអ្នកណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ក្នុងការបរិភោគ។

6.    អ្នកគួរតែញ៉ាំក្រូចឆ្មា ព្រមទាំងទឹកឃ្មុំផងដែរ ព្រោះក្នុងនោះអាចជួយធ្វើឲ្យប្រព័ន្ធការពាររាងកាយអ្នករឹងមាំ។ ជាពិសេស អ្នកគួរតែប្តូរមកប្រើប្រេងអូលីវ ទើបអាចការពារអ្នកពីជំងឺមហារីកដ៏កាចសាហាវនេះបាន៕