ការរាករូសលើទារកទើបនឹងកើតគឺជារឿងញឹកញាប់ណាស់ ហើយភាគច្រើនបង្កឡើងដោយវីរុស។ ប៉ុន្តែស្ថិតក្នុងករណីខ្លះ ជាពិសេសកុមារតូចៗ ការរាករូសអាចបង្កជាគ្រៅថ្នាក់យ៉ាងលឿនបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាអ្នកមានកូនទើបនឹងកើតអាយុតិចជាង ៣ខែ ចូរទាក់ទងគ្រូពេទ្យជំនាញរោគកុមារផងបើសិនជារកឃើញអាការៈដំបូងនៃការរាករូស។
សម្រាប់កុមារគ្រប់រូប ការរាករូសដែលមានឈាម ឬករណីដែលកើតឡើងយូរជាងពីរថ្ងៃក៏គួរតែនាំទៅជួបពេទ្យឲ្យបានលឿនដែរ។ ខណៈពេលដែលកូនអ្នករាករូស ចូរប្រាកដថា គេបានញ៉ាំទឹកច្រើន។ ទឹកដែលញ៉ាំនោះគួរតែមានអេឡិចត្រូលីត្រទើបជារឿងល្អបំផុតសម្រាប់បង្ការការខ្សោះជាតិទឹកក្នុងខ្លួន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)សម្រាប់កុមារទើបនឹងកើតតូចៗត្រូវបន្តបំបៅដោះធម្មតា និងសួរគ្រូពេទ្យបន្ថែមថាគួរឲ្យញ៉ាំទឹកបន្ថែមឬអត់៕