វីរុសកូរ៉ូណាបានផ្លាស់ប្តូរជីវិតមនុស្សយើងសឹងតែទាំងស្រុង។ គ្រប់យ៉ាងគឺមានលក្ខណៈថ្មីធម្មតា។ ការធ្វើការនៅផ្ទះ ការអនុវត្តរស់នៅដាច់ដោយឡែកពីគេ នៅក្នុងផ្ទះ គឺជារឿងដែលផ្លាស់ប្តូរជីវិតរបស់យើងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩។ ការផ្លាស់ប្តូរទាំងនេះរួមមាន ទម្លាប់បន្ទោបង់ ផង ហើយរឿងនេះក៏អាចនាំឲ្យប្រឈមខ្លាំងនឹងការទល់លាមកផង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះខាងក្រោមនេះ ខ្ញុំសូមណែនាំនូវវិធី ៣យ៉ាងដែលអាចដោះស្រាយការទល់លាមកបាន៖
រក្សាភាពសកម្ម
ចូរចាប់ផ្តើមហាត់ប្រាណនៅផ្ទះ។ ចូរប្រើិវិធីដើរលឿនៗក្នុងទីធ្លាក្នុងផ្ទះ ឬបន្ទប់គេង។ ចូរចាក់ចម្រៀងដែលអ្នកចូលចិត្ត និងរាំតាមចង្វាក់ភ្លេង។ ចូរហាត់ប្រាណក្នុងកម្រិតតិចតួចទៅខ្លាំងក្លារយៈពេល ១០០ ទៅ ៣០០នាទីក្នុងមួយថ្ងៃអាចជួយបំបាត់ការទល់លាមកបាន។
មើលចានដែលអ្នកញ៉ាំ
តើការធ្វើការពីផ្ទះអាចឈ្លៀតពេលញ៉ាំអាហារច្រើនពេកដែរទេ? តើអ្នកមានស្តុកទុកអាហារសម្រន់ញ៉ាំផ្សេងៗទៀតដែរទេ។ បើសិនជាអ៊ីចឹងមែន អ្នកត្រូវតែឈប់ហើយ។ ផ្ទុយទៅវិញ ចូរបន្ថែមអាហារសម្បូរជាតិសរសៃទៅក្នុងរបបអាហារដើម្បីបំបាត់ការទល់លាមក។ អាហារសម្បូរជាតិសរសៃអាចជួយរក្សាជាតិទឹកក្នុងលាមក ដូច្នេះវានឹងទន់ និងងាយស្រួលបន្ទោបង់ផង។ ជាតិសរសៃទាំងនេះក៏ជួយឲ្យលាមកធូរ និងជួយឲ្យវាធ្វើចលនាបានកាន់តែលឿន។ ចូរបញ្ចូលផ្លែឈើ បន្លែពណ៌បៃតង គ្រាប់ធញ្ញជាតិ សណ្តែកទៅក្នុងរបបអាហារប្រចាំថ្ងៃ។
បង្គ្រប់ជាតិទឹក
ការញ៉ាំទឹកបានគ្រប់គ្រាន់នៅពេលនៅក្នុងផ្ទះរាល់ថ្ងៃ គឺជារឿងដ៏ល្អបំផុតដែលអ្នកគួរតែធ្វើ។ ការញ៉ាំទឹក ទឹកដូង ទឹកផ្លែឈើ ទឹកច្រោះជាតិពុល (ការដាក់បន្ថែមក្រូចឆ្មា និងចំណិតត្រសក់ក្នុងទឹកមួយលីត្រ)។ មិនត្រូវញ៉ាំទឹកក្រូច ឬគ្រឿងស្រវឹងដើម្បីបង្គ្រប់ជាតិទឹកឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ទឹកសូដា និងគ្រឿងស្រវឹងអាចនាំឲ្យខ្សោះជាតិទឹកក្នុងខ្លួនដែរ៕