ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមនុស្ស៣ប្រភេទដែលអ្នកមិនគួរឲ្យពរកូនដែលទើបតែកើត។ តើមានអ្វីខ្លះទៅ?
- បុគ្គលដែលឈឺ អ្នកមិនគួរឲ្យពរកូនឡើយ ព្រោះសុខភាពកូនដែលទើបតែកើតគឺខ្សោយ ប្រព័ន្ធការពាររាងកាយក៏មិនទាន់រឹងមាំខ្លាំងដែរ ដោយងាយចម្លងជំងឺដល់កូនខ្លាំងណាស់។
- អ្នកដែលចូលចិត្តជក់បារី ក៏អ្នកមិនគួរឲ្យពរកូនដែរ ព្រោះលើខ្លួនគេ គឺមានផ្ទុកក្លិនបារីខ្លាំង ដោយធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនខ្លាំងណាស់ ពេលដែលកូនហិតក្លិនបារីនេះច្រើន។
- មនុស្សដែលមានដៃជើងមិនរស់រវើក ក៏អ្នកមិនគួរឲ្យពរកូនដែរ ព្រោះអាចធ្វើឲ្យកូនរបួសបាន។ ដូចនេះ អ្នកមិនគួរឲ្យបុគ្គល៣ប្រភេទនេះពរកូនឡើយ ទើបអាចការពារសុខភាពកូនបានយ៉ាងល្អ៕