ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអ្នកម្តាយត្រូវតែបរិភោគក្នុងពេលមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ?
- អ្នកម្តាយគួរតែពិសារផ្លែប៊័រ ព្រោះក្នុងនោះមានសារធាតុសរសៃ វីតាមីន ព្រមទាំងសារធាតុដទៃទៀត ដែលអាចធ្វើឲ្យកូនលូតលាស់បានគ្រប់រូបរាង។ ជាពិសេស អាចការពារអ្នកម្តាយពីការទល់លាមក ព្រមទាំងមិនធ្វើឲ្យអ្នកម្តាយប្រឈមមុខនឹងជំងឺទឹកនោមផ្អែមឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ផ្លែប៊័រនេះ នឹងធ្វើឲ្យស្បែកអ្នកម្តាយស្អាត មិនងាយស្រអាប់នោះទេ។
- ពុទ្ធ្រាក្រហមក្រៀម មានផ្ទុកវីតាមីនសេ ដែលអាចជួយបង្កើនប្រព័ន្ធការពាររាងកាយរបស់អ្នកម្តាយឲ្យកាន់តែរឹងមាំ។ ជាពិសេស អាចជួយរក្សាអារម្មណ៍អ្នកម្តាយឲ្យស្ងប់ ដោយធ្វើឲ្យអ្នកម្តាយមិនងាយឆេវឆាវឡើយ។ ដូចនេះ អ្នកម្តាយគួរតែញ៉ាំផ្លែឈើ២ប្រភេទនេះ ដើម្បីសុខភាពកូន និងអ្នក៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855