ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរោង
បុគ្គលដែលកើតក្នុងឆ្នាំរោង ជាមនុស្សដែលតែងខំប្រឹងប្រែងជានិច្ច ដើម្បីឲ្យល្អជាងអ្នកដទៃ ព្រោះគេជាបុគ្គលដែលស្រឡាញ់មុខមាត់ និងកិត្តិយសខ្លួនខ្លាំងណាស់។ ទោះបីជាគេនៅផ្ទះញ៉ាំមីកញ្ចប់ ក៏ពេលចេញក្រៅម្តងៗត្រូវតែរក្សាភាពឡូយឆាយដែរ។ ជាហេតុដែលធ្វើឲ្យគេអាចរកបានប្រាក់ច្រើន ព្រោះគេតែងតស៊ូជានិច្ច។
ឆ្នាំវក
អ្នកដែលកើតក្នុងឆ្នាំវក មានខួរក្បាលដែលបត់បែនបានលឿនណាស់ ថែមទាំងមានលាភតាមជិតខ្លួនជានិច្ច។ ប៉ុន្តែបុគ្គលដែលកើតក្នុងឆ្នាំវកនេះ មានចិត្តដែលមិនសូវអំណត់ឡើយ។ ដូចនេះ អ្នកគួរតែសាងចិត្តដែលអំណត់មួយ ទើបអ្នកអាចប្រមូលបានលុយធំចូលមកជិតខ្លួន។
ឆ្នាំជូត
មនុស្សដែលកើតក្នុងឆ្នាំជូត មិនថាធ្វើអ្វីទេ សុទ្ធតែអាចទទួលបានជោគជ័យជានិច្ច ព្រោះគេអាចពុះពារបានគ្រប់ឧបសគ្គ។ ជាពិសេស មិនថាគេបង្កើតមុខរបរអ្វីទេ សុទ្ធតែអាចជោគជ័យ ហើយទទួលបានប្រាក់ធំចូលមក៕