ស្រ្តីភាគច្រើនតែងតែចង់រក្សាភាពស្លីមឡើងវិញក្រោយពីសម្រាលកូនរួច ប៉ុន្តែវាត្រូវការពេលវេលាយូរបន្តិចដើម្បីរាងកាយជាសះស្បើយពពីការសម្រាលកូន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ខាងក្រោមនេះគឺជាការណែនាំខ្លះៗសម្រាប់ស្រ្តីជាម្តាយក្នុងការហាត់ប្រាណក្រោយសម្រាលកូនរួច៖
- ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីពេលវេលាណាមួយដែលមានសុវត្ថិភាពដើម្បីត្រឡប់ទៅហាត់ប្រាណវិញ
- ចូរត្រឡប់ទៅហាត់ប្រាណវិញបន្តិចម្តងៗ
- ចូរញ៉ាំទឹកឲ្យបានច្រើន និងចៀសវាងការអស់កម្លាំងខ្លាំងពេក
- ចូរមានអ្វីទ្រទ្រង់ពោះ និងសុដន់ផងនៅពេលហាត់ប្រាណ
- ចុរញ៉ាំអាហារសម្បូរជីវជាតិ និងមានតុល្យភាព
- គោលដៅ និងកាលវិភាគហាត់ប្រាណនឹងអាស្រ័យទៅតាមប្រភេទនៃការសម្រាលកូន និងសុខភាពទូទៅរបស់អ្នកដែរ។ ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីរឿងនេះផង៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)