ការទល់លាមកមានន័យថាអ្នកត្រូវបន្ទោបង់តិចជាងធម្មតាក្នុងមួយសប្តាហ៍ ឬការបន្ទោបង់ម្តងៗមានលក្ខណៈស្ងួត និងរឹង ឬពិបាកជុះតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ មូលហេតុដែលនាំឲ្យទល់លាមកមានដូចជា៖
- ផ្លាស់ប្តូរទម្លាប់ហាត់ប្រាណ ទម្លប់របបអាហារ ឬការធ្វើដំណើរ
- មិនបានចូលបន្ទប់ទឹកនៅពេលមានអារម្មណ៍ចង់បន្ទោបង់ខ្លាំង
- កំពុងតែស្រ្តេស
- កង្វះជាតិសរសៃ ឬជាតិទឹកក្នុងរបបអាហារ
- កំពុងតែប្រើថ្នាំបំប៉ន ជាពិសេសថ្នាំជាតិដែក កាលស្យូម ឬថ្នាំបំបាត់ការឈឺចាប់តែម្តង
- មានបញ្ហាជំងឺក្នុងខ្លួនដូចជា ស្រ្តីមានផ្ទៃពោះ បញ្ហាក្រពះពោះវៀន ទឹកនោមផ្អែម ឬបញ្ហាក្រពេញទីរ៉ូអ៊ីត៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)