វីរុសកូរ៉ូណាថ្មីត្រូវបានគេស្គាល់ថា Severe Acute Respiratory Syndrome Coronavirus 2 (SARS-CoV-2) ដែលបានកើតឡើងលើមនុស្សរាប់លាននាក់ជុំវិញពិភពលោកជាមួយនឹងការស្លាប់កើនឡើងជារៀងរាល់ថ្ងៃផងដែរ។ ថ្វីបើវាគឺជាជំងឺដែលមានអត្រានៃការឆ្លងខ្ពស់ក៏ដោយ តែអ្នកមិនទំនងជាអាចឆ្លងវាឡើយបើសិនជាអ្នកមិនប៉ះពាល់ជាមួយអ្នកមានជំងឺនេះ ឬរបស់ទាំងឡាយណាដែលមានមេរោគនេះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដោយសារតែមិនមានវ៉ាក់សាំង ឬការព្យាបាលពិសេសណាមួយសម្រាប់ជំងឺនេះ ការនៅឆ្ងាយដាច់ពីគេ និងអនាម័យដៃបានល្អ នៅតែជាវិធីសាស្រ្តដ៏ល្អបំផុតសម្រាប់បង្ការការចម្លងវីរុសនេះ។ យ៉ាងណាមិញ មានប្រទេសជាច្រើនកំពុងតែបិទទីក្រុងសំខាន់ៗរបស់ខ្លួនដើម្បីគ្រប់គ្រងការចម្លង។ ដូច្នេះតើយើងអាចមានសុវត្ថិភាពដូចម្តេចទៅខណៈពេលដែលនៅក្នុងផ្ទះ?
អង្គការសុខភាពពិភពលោកបានណែនាំនូវវិធីសាមញ្ញៗខាងក្រោមនេះដើម្បីអាចការពារអ្នក និងមនុស្សដែលអ្នកស្រឡាញ់ពីវីរុសកូរ៉ូណាថ្មីបាន៖
- ចូរលាងសម្អាតដៃជាញឹកញាប់ជាមួយសាប៊ូ និងទឹកចេញពីក្បាលរ៉ូមីណេនៅពេលឃើញថាដៃមានការប្រឡាក់។ ចូរលាងសម្អាតដៃជាមួយសាប៊ូ និងទឹក ឬទឹកអាលកុលលាងដៃបើសិនជាមិនឃើញដៃប្រឡាក់ទេ។ CDC បានណែនាំថា ការលាងសម្អាតដៃជាមួយនឹងទឹកក្តៅឧណ្ហៗ និងសាប៊ូគួរតែធ្វើយ៉ាងហោចណាស់ ២០វិនាទី។
- ចូរចៀសវាងការប៉ះពាល់ភ្នែក មាត់ និងច្រមុះដើម្បីការពារវីរុសកុំឲ្យចូលទៅក្នុងរាងកាយបាន។
- ចូរអនុវត្តអនាម័យផ្លូវដង្ហើមឲ្យបានល្អ ដោយពាក់ម៉ាស គ្របមាត់ និងច្រមុះ ហើយត្រូវកណ្តាសឬក្អកនៅលើកែងដៃ ឬក្រដាសជូតមាត់ ហើយបោះចោលក្នុងធុងសំរាមមានគម្រងភ្លាមៗ។
- ចូរចៀសវាងកន្លែងមានមនុស្សច្រើន និងនៅឆ្ងាយពីគ្នាយ៉ាងហោចណាស់មួយម៉ែត្រ និងអ្នកដែលក្អក ឬកណ្តាស
- ចូរនៅក្នុងផ្ទះបើសិនជាអ្នកមិនស្រួលខ្លួន ទោះបីជាក្អក និងក្តៅខ្លួនតិចតួចក៏ដោយ
- ចូរស្វែងរកការព្យាបាលបើសិនជាអ្នកក្តៅខ្លួន ក្អក និងពិបាកដកដង្ហើម ប៉ុន្តែចូរទាក់ទងគ្រូពេទ្យជាមុនសិនបើសិនជាអាច
- ចូរធ្វើទៅតាមការណែនាំរបស់គ្រូពេទ្យ ឬរដ្ឋាភិបាលនូវរបៀបការពារខ្លួន និងអ្នកដទៃពីការបង្ករោគដោយវីរុសកូរ៉ូណា។
ការណែនាំចុងក្រោយបង្អោះសម្រាប់អ្នកមានសុខភាពល្អ គឺពាក់ម៉ាសជាប់នៅពេលចេញទៅខាងក្រៅ ជាពិសេសនៅពេលពិបាកនៅឆ្ងាយពីគ្នាដើម្បីការពារការរាលដាលជំងឺកូវីដ១៩។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ប៉ុន្តែការពាក់ម៉ាសមិនត្រូវបានណែនាំឲ្យធ្វើលើក្មេងអាយុក្រោម ២ឆ្នាំ ឬអ្នកដែលមិនអាចដោះម៉ាសចេញដោយខ្លួនឯងបានឡើយ៕