ដោយសារតែជំងឺកូវីដ១៩នៅតែបន្តរាតត្បាតដដែល ដូច្នេះយកល្អគួរតែធ្វើទៅតាមការណែនាំទាំងឡាយដែលអាចការពារអ្នកបានពីជំងឺនេះ។ ជាមួយគ្នានេះដែរ CDC បានណែនាំថា ត្រូវតែពាក់ម៉ាសនៅមុខជាប់ក្នុងពេលធ្វើដំណើរទៅណាមកណាដែលចាំបបាច់ (ដូចជាការទៅផ្សារទិញឥវ៉ាន់ ឬឱសថដ្ឋាន) អ្នកប្រហែលជាឆ្ងល់ហើយថាតើការពាក់ស្រោមដៃគឺជារឿងត្រូវការដែរឬអត់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដូចដែលអ្នកទាំងអស់គ្នាបានឃើញថា ហើយមានមនុស្សមិនតិចទេដែលពាក់ស្រោមដៃពេលទៅតំបន់សាធារណៈដែលវាមិនមែនជារឿងខុសឡើយ ប៉ុន្តែជាអកុលស មនុស្សភាគច្រើនគឺមិនបានពាក់ស្រោមដៃហើយបោះចោលវាក្រោយប្រើរួចឡើយ ឬពាក់វាឲ្យបានត្រឹមត្រូវឡើយ។
យ៉ាងណាមិញ មានកត្តាច្រើនណាស់ដែលនិយាយថា ការពាក់ស្រោមដៃមិនមែនតែងតែជាវិធីការពារខ្លួនដ៏មានប្រសិទ្ធភាពឡើយសម្រាប់ការធ្វើដំណើរនៅខាងក្រៅ។ ក្រៅពីស្រោមដៃអាចរហែកដោយចៃដន្យនៅកន្លែងណាមួយ ឬពាក់មិនបានត្រឹមត្រូវ តែវាក៏អាចធ្វើឲ្យយើងយល់ខុសទាំងស្រុងរបស់វា ដោយអាចយកដៃដែលពាក់ស្រោមនោះទៅប៉ះពាល់មុខដែលជាហេតុនាំឲ្យបង្ករោគដោយខ្លួនវិញទេ។
ស្រោមដៃក៏មានប្រយោជន៍ល្អតែមួយគត់របស់វាដែរគឺ ពាក់វាបានត្រឹមត្រូវទើបផ្តល់ផលល្អបាន តែភាគច្រើនគឺពាក់មិនបានត្រឹមត្រូវឡើយ។ យកល្អបើសិនជាអ្នកត្រូវទៅផ្សារទិញឥវ៉ាន់មែន ចូរមិនបាច់ពាក់ស្រោមដៃឡើយ តែត្រូវធ្វើទៅតាមវិធីខាងក្រោមនេះ៖
- កុំប៉ះមុខ
- កុំប៉ះពាល់ទូរស័ព្ទដៃ
- ចូរអនុវត្តការនៅដាច់ឆ្ងាយពីគេខណៈពេលកំពុងទិញឥវ៉ាន់ (យ៉ាងហោចណាស់ពីរម៉ែត្រគ្រប់ពេល)
- កាត់បន្ថយការប៉ះពាល់របស់ ឬអ្វីដែលប៉ះពាល់បាន
- ចូរពាក់ម៉ាស និងមិនត្រូវប៉ះពាល់ម៉ាសឡើយនៅពេលពាក់នៅមុខរួច
- ចូរលាងសម្អាតដៃផងក្រោយពីរើឥវ៉ាន់ដាក់ចូលក្នុងឡាន និងលាងសម្អាតដៃភ្លាមៗទៀតក្រោយពីរើវាចូលទៅក្នុងផ្ទះ
ការនៅដាច់ឆ្ងាយពីគេ មិនប៉ះពាល់មុខ លាងសម្អាតដៃក្រោយទិញឥវ៉ាន់រួច បន្ទាប់មកលាងសម្អាតដៃនឹងសាប៊ូនិងទឹក គឺជាហេតុផលដ៏ល្អបំផុតដែលអ្នកអាចធ្វើបានដើម្បីចៀសផុតពីកឆ្លងវីរុសនៅក្នុងហាងលក់ទំនិញបាន។
ស្រោមដៃមិនអាចផ្តល់ជារបាំងការពារ ឬអាចអ្នកអនុញ្ញាតិឲ្យអ្នកអាចប៉ះពាល់អ្វីៗគ្រប់យ៉ាងនោះទេ។ រាល់មេរោគទាំងអស់ដែលជាប់នៅស្រោមដៃអ្នក វានឹងចម្លងទៅកន្លែងផ្សេងៗទៀត និងរបស់ដែលអ្នកប៉ះពាល់។ ហេតុដូច្នេះហើយការពាក់ស្រោមដៃមិនអាចការពារអ្នកបានតាមរយៈការចុចទូរស័ព្ទពេលស្ថិតក្នុងហាងទិញឥវ៉ាន់ឡើយ។ វីរុសកូរ៉ូណានៅតែអាចចូលក្នុងខ្លួនអ្នកតាមរយៈភ្នាស់រំអិលដូចជា ច្រមុះ និងមាត់។ វាមិនអាចចូលក្នុងខ្លួនតាមរយៈដៃអ្នកទេ តែដៃអាចចម្លងវីរុសចូលបាន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) វីរុសអាចស្អិតជាប់នឹងជាតិកៅស៊ូរបស់ស្រោមដៃល្អជាងជាប់នៅស្បែកមនុស្សយើងទៅទៀត៕