តើអ្នកធ្លាប់សង្កេតឃើញទេថាមានពេលខ្លះWIFIនៅផ្ទះរបស់អ្នកដើរយឺតណាស់ជាហេតុដែលធ្វើឲ្យអ្នកមិនចង់ប្រើវាសោះ។ ដូចនេះថ្ងៃនេះយើងខ្ញុំនឹងប្រាប់អ្នកពីរបៀបដាក់វាឲ្យដើរលឿន។ តើមានវិធីអ្វីខ្លះទៅ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នៅពេលដែលអ្នកដាក់ម៉ាស៊ីនWIFIនៅក្នុងផ្ទះរបស់អ្នក អ្នកត្រូវតែជ្រើសរើសកន្លែងដែលត្រឹមត្រូវសម្រាប់ដាក់ បើពុំដូច្នោះទេវានឹងមិនដើរលឿនដូចចិត្តអ្នកឡើយ។ នៅពេលដែលអ្នកដាក់ អ្នកមិនត្រូវដាក់នៅក្រោមតុ ឬក្រោមកន្លែងផ្សេងៗឡើយ ព្រោះវាអាចរាំងស្ទះមិនឲ្យអ៊ីនធើណេតអ្នកដើរលឿនឡើយ ដោយសារតែមានរបស់បាំងពីលើវា ហើយអ្នកក៏មិនត្រូវដាក់នៅក្រោមដីដែរ ព្រោះវាក៏អាចធ្វើឲ្យវាដើរយឺតដូចគ្នា។ ដូចនេះអ្នកត្រូវតែដាក់វានៅកន្លែងដែលគ្មានអ្វីបិតបាំង ដោយកន្លែងនោះនៅពីលើវាជាលំហ ទើបម៉ាស៊ីនអ្នកអាចដើរលឿន។ ម្យ៉ាងទៀតបើម៉ាស៊ីនអ្នកជាម៉ាស៊ីនដែលមានអង់ទែន២ នោះអ្នកអាចកាច់មួយចំហៀងផ្តេក ឯមួយចំហៀងទៀតបញ្ឈរ នោះវានឹងធ្វើឲ្យអ៊ីតធើណេតអ្នកដើរលឿនជាមិនខានឡើយ៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)