មានកូនក្មេងមួយចំនួននៅពេលដែលនៅលើដៃអ្នកម្តាយ គេតែងតែគេងលក់ស្រួលណាស់ ប៉ុន្តែក្រោយពេលដែលដាក់គេលើគ្រែ គេបែរជាក្រោកទៅវិញ ហើយមិនព្រមគេងនោះទេ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីក្នុងការធ្វើឲ្យកូនអ្នកមិនក្រោកពីគេងនៅពេលដែលអ្នកដាក់គេលើគ្រែ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ដំបូងអ្នកត្រូវតែពត់ឲ្យខ្លួន និងដៃជើងរបស់កូនឲ្យកោង ដោយពត់ថ្មមៗ។
- បន្ទាប់មកអ្នកត្រូវតែយកដៃ និងជើងរបស់ទារកមកផ្គុំចូលគ្នានៅមុខទ្រូងរបស់គេ។
- បន្ទាប់មកទៀតអ្នកអាចដាក់ខ្នងរបស់កូនលើគ្រែសិន ទើបដាក់ក្បាលគេលើខ្នើយថ្នមៗ រួចទើបដកដៃអ្នកពីខ្លួនប្រាណរបស់កូនថ្នមៗចេញមកក្រៅវិញ។
- ក្រោយពេលដែលអ្នកដកដៃចេញរួច អ្នកអាចយកភួយដណ្តប់ឲ្យគេបាន ដើម្បីអាចបន្សល់ទុកសីតុណ្ហភាពរបស់អ្នកនៅលើខ្លួនកូន ទើបធ្វើឲ្យកូនមិនឆាប់ក្រោកពីគេង។
- ក្រោយពេលដែលអ្នកដណ្តប់ភួយឲ្យកូនរួច អ្នកត្រូវតែដកដៃរបស់គេចេញពីទ្រូងរបស់គេ។ នៅពេលដែលកូនគេងៗស្រាប់តែកន្ត្រក់ អ្នកមិនចាំបាច់ភ័យទេ ដោយអ្នកអាចយកដៃអ្នកសង្កត់ទ្រូងរបស់កូនថ្នមៗ ទើបដកចេញ នោះគេនឹងបន្តគេងទៀតហើយ៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)