នៅពេលអ្នកមានផ្ទៃពោះ យកល្អគួរតែប្រុងប្រយ័ត្នចំពោះការលេបថ្នាំគ្រប់យ៉ាង ទោះបីជាថ្នាំគ្មានវេជ្ជបញ្ជាក៏ដោយ។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗសម្រាប់ស្រ្តីមានផ្ទៃពោះចង់លេបថ្នាំ៖(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ចូរពិគ្រោះជាមួយគ្រូពេទ្យជានិច្ចមុនពេលអ្នកលេបថ្នាំបំប៉ន វីតាមីន ឬថ្នាំគ្មានវេជ្ជបញ្ជាគ្រប់ប្រភេទ
- ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីតម្រូវការក្នុងការចៀសវាងការលេបថ្នាំគ្រប់ប្រភេទក្នុងត្រីមាសដំបូង
- ថ្នាំ Acetaminophen ឬប្រភេទប៉ារ៉ាសេតាម៉ុលច្រើនតែមានសុវត្ថិភាពសម្រាប់ការបំបាត់ឈឺចាប់រយៈពេលខ្លី ប៉ុន្តែក៏ត្រូវពិគ្រោះជាមួយពេទ្យសិនដែរមុននឹងលេប។ ចូរមិនត្រូវលេបថ្នាំ Aspirin, Ibuprofen (Advil, Motrin) ឬ Naproxen (Aleve)។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរចៀសវាងការលេបថ្នាំដើម្បីឲ្យមានកម្លាំង
- មិនត្រូវាប្រើថ្នាំផ្សំគ្នាដើម្បីបំពាត់រោគសញ្ញាច្រើនប្រភេទឡើយ៕