Join with Health.com.kh on Telegram

ការក្អកជាប់រហូតអាចរំខានដល់សកម្មភាពប្រចាំថ្ងៃ និងនាំឲ្យបន្លប់អារម្មណ៍ធ្វើការបាន។ ប៉ុន្តែមិនខ្វល់ថាវាកើតឡើងពីរបីថ្ងៃ ឬរំខានច្រើនសប្តាហ៍ឡើយ ប្រភេទនៃការក្អកដែលអ្នកកំពុងតែជួបប្រទះនេះច្រើនតែអាចឲ្យអ្នកដឹងថា ជាជំងឺអ្វីក្នុងខ្លួន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការបង្ករោគក្នុងផ្លូវដង្ហើមខាងលើអាចបង្កជាការក្អកស្រួចស្រាវយ៉ាងគួរឲ្យកត់សម្គាល់មួយ។ ការយល់ដឹងកាន់តែច្រើនអំពីការក្អករបស់អ្នក (ក្អកស្ងួត ឬស្លេស្ម ស្រួចស្រាវ ឬរ៉ាំរ៉ៃ) អាចកំនត់បាននូវជម្រើសព្យាបាលដ៏ល្អបំផុតបើសិនវាមិនស្រាកស្រាន្តទៅវិញទេ។ 

ការក្អកស្រួចស្រាវដោយសារតែជំងឺបណ្តោះអាសន្ន

ការក្អកបែបនេះភាគច្រើនទំនងជាកើតឡើងនៅពេលផ្តាសាយ ឬមានការបង្ករោគបណ្តោះអាសន្ន។ វាអាចមានរយៈពេលយូររហូតដល់ ៨សប្តាហ៍ឯណោះ ហើយការប្រើថ្នាំច្រើនតែអាចជួយបំបាត់ការក្អកនេះបាន។ បើសិនជាអ្នកមិនធូរស្រាលពីការលេបថ្នាំទេ ឬកើតឡើងជាប់រហូតដល់ពីរសប្តាហ៍ ចូរទៅពិគ្រោះជាមួយគ្រូពេទ្យបន្ថែម។ 

ក្អករ៉ាំរ៉ៃដោយសារតែជំងឺក្នុងខ្លួន

ការក្អករ៉ាំរ៉ៃមានន័យថាអ្នកអាចក្អកយូរចាប់ពី ៨សប្តាហ៍ឡើងទៅ ហើយវាអាចបង្កឡើងដោយមូលហេតុខុសៗគ្នាជាច្រើន។ ចំពោះជម្រើសព្យាបាលវិញច្រើនតែត្រូវការរកមូលហេតុរបស់វាឲ្យឃើញទើបអាចព្យាបាលជា។ ជំងឺដែលអាចធ្វើឲ្យក្អករ៉ាំរ៉ៃមានដូចជា៖

  • Chronic Obstructive Pulmonary Disease (COPD)៖ វាគឺជាជំងឺមួយដែលធ្វើឲ្យរលាកសួតរហូតដល់ផ្លូវដង្ហើមរួមតូច និងពិបាកដកដង្ហើម។ រឿងនេះច្រើនតែបង្កឡើងដោយការប៉ះពាល់នឹងការរលាករយៈពេលយូរដូចជា ការជក់បារីជាដើម។ លក្ខណៈនៃការក្អក គឺក្អករ៉ាំរ៉ៃ ក្អកមានស្លេស្មជាពិសេសនៅពេលព្រឹក។ 
  • Gastroesophageal Reflux Disease (GERD)៖ ជំងឺនេះកើតឡើងនៅពេលអាស៊ីតក្រពះធ្វើឲ្យរលាកដល់បំពង់លើក្រពះ។ វាគឺជាមូលហេតុចំបងទីពីរហើយដែលនាំឲ្យក្អករ៉ាំរ៉ៃ។ ការក្អកមានលក្ខណៈស្ងួត និងកើតឡើងនៅពេលគេង។ 
  • Post-nasal Drip៖ វាគឺជាការហូរទឹកសំបោរនៅផ្នែកខាងក្រោយនៃបំពង់កដែលធ្វើឲ្យមានការក្អក និងកើតឡើងដោយសារតែការអាឡែហ្ស៊ី ផ្តាសាយ ឬការបង្ករោគនៅប្រហោងឆ្អឹង។ វាអាចជាការក្អកស្ងួត ឬស្លេស្ម និងកាន់តែធ្ងន់ធ្ងរនៅពេលយប់។ 
  • ជំងឺហឺត៖ វាគឺជាការរលាក ហើម និងកើនឡើងសម្បោរក្នុងផ្លូវដង្ហើម ដែលជាហេតុនាំឲ្យកាន់តែពិបាកដកដង្ហើម។ វាអាចបង្កជាការក្អកស្ងួត ឬស្លេស្ម និងលឺសម្លេងដូចហួច ព្រមទាំងធ្ងន់ធ្ងរឡើង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)នៅពេលយប់ ពេលមានខ្យល់ត្រជាក់ ឬហាត់ប្រាណ។ 
  • ក្អកដោយសារតែលេបថ្នាំ៖ ការក្អកប្រភេទនេះអាចកើតឡើងរយៈពេលពីរបីសប្តាហ៍ក្រោយពីចាប់ផ្តើមលេបថ្នាំថ្មី។ ឧទាហរណ៍ ២០ភាគរយនៃអ្នកជំងឺលេបថ្នាំលើសសម្ពាធឈាមប្រភេទ ACE Inhibitors គឺមានការក្អកបែបនេះ ជាពិសេសក្អកស្ងួតតែម្តង៕