ការដែលឲ្យនរណាម្នាក់បីកូនអ្នកនៅនឹងដៃដោយម្នាក់នោះមិនមានពិសោធន៍ខាងការមើលក្មេង យកល្អគួរតែកុំភ្លេចប្រាប់គេឲ្យទ្រក្បាលកូនផង ព្រោះកូនមិនទាន់រឹងកនៅឡើយទេ។ យ៉ាងណាមិញ វាអាចជារឿងមួយតក់ស្លុតដែល ខណៈពេលដែលអ្នកកំពុងតែរងចាំកូនអាចគ្រប់គ្រងសាច់ដុំនៅកបានដើម្បីក្បាលរឹងធម្មតា។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះហើយ វាតែងតែមានសំណួរជាញឹកញាប់សម្រាប់ឪពុកម្តាយថ្មីថ្មោងថា តើពេលណាទើបកូនរឹងកទៅ?
ដំណាក់កាលទី១៖ ងើយក្បាលពេលគេងផ្កាប់
ក្នុងដំណាក់កាលលឿនបំផុតនៃជីវិតទារក ពួកគេមិនអាចងើយក្បាលបានច្រើនឡើយ។ ប៉ុន្តែការប្រែប្រួលយ៉ាងលឿននឹងកើតឡើង ជាពិសេសនៅពេលគេអាយុចូលមួយខែ។ វាគ្រាន់តែជាការងើយក្បាលបានតិចតួច តែមិនបានច្រើនទេ ហើយយើងតែងតែសម្គាល់ដឹងនៅពេលគេគេងផ្កាប់តែម្តង។
អ្នកក៏អាចអនុវត្តឲ្យកូនគេងផ្កាប់ដើម្បីគេរៀនសូត្រកាន់តែច្រើន។ ទារកខ្លះចូលចិត្តជំហរគេងបែបនេះដោយសារតែពួកគេនៅតែអាចមើលឃើញមុខអ្នក ហើយអ្នកក៏អាចលេងជាមួយគេកាន់តែស្និទ្ធដែរ។
ដំណាក់កាលទី២៖ ងើយក្បាល និងទ្រូង
ស្ថិតនៅចន្លោះអាយុមួយទៅ៣ខែ ជាធម្មតាទារកនឹងចាប់ផ្តើមងើយក្បាលរបស់ពួកគេញឹកញាប់ជាងរាល់ដង ដោយអាចគ្រប់គ្រងកម្ពស់ក្បាលបាន ៤៥ដឺក្រេ និងអាចងើយក្បាលពីកម្រាលប៉ះទ្រូងពេលគេងផ្ងារទៀតផង។ ស្ថិតក្នុងពេលវេលានេះ ភ្នែករបស់ក្មេងក៏លូតលាស់កាន់តែច្រើនដែរ។ ដូច្នេះអ្នកអាចគេងនៅកម្រាលជាមួយគេដើម្បីលេងជាមួយគេបន្ថែមទៀត។ វាក៏ជាដំណាក់កាលមួយដែលទារកតែងតែចាប់ផ្តើមរៀនក្រឡាប់ដើម្បីត្រៀមខ្លួនក្នុងការវាថែមទៀតដែរ។
ដំណាក់កាលទី៣៖ គ្រប់គ្រងក្បាលបានទាំងស្រុង
រឿងគ្រប់យ៉ាងដែលកើតឡើងជាមួយនឹងការងើយក្បាលឡើងនៅចន្លោះពេល៣ ទៅ៤ខែ គឺជាការកម្តៅសាច់ដុំរបស់ពពួកគេដើម្បីឈានចូលក្នុងដំណាក់កាលសំខាន់ នោះគឺការគ្រប់គ្រងសាច់ដុំក និងក្បាលបានយ៉ាងពេញលេញ។ ដល់ពេលអាយុបាន ៦ខែ ទារកភាគច្រើននឹងមានកម្លាំងគ្រប់គ្រាន់នៅកញ្ចឹងក និងផ្នែកខាងលើនៃរាងកាយដើម្បីទ្រទ្រងដល់ក្បាលដោយមិនបាច់ប្រឹងអ្វីច្រើនទេ។ ពួកគេក៏ច្រើនតែអាចងាកក្បាលទៅម្ខាងៗ និងចុះក្រោមឡើងលើយ៉ាងងាយស្រួលដែរ។
តើពេលណាដែលអ្នកគួរបារម្ភថាកូនមិនងាយរឹងកបាន?
យោងទៅតាម American Academy of Pediatrics បានឲ្យដឹងថា ទារកដែលមានការគ្រប់គ្រងក្បាល ឬកខ្សោយ គួរតែនាំទៅជួបពេទ្យជំនាញរោគកុមារដើម្បីវាយតម្លៃបើពួកគេមិនអាចគ្រប់គ្រងក្បាលបានទេ។ បើសិនជាកូនមិនអាចរឹងករ ឬក្បាលនៅអាយុ ៤ខែទេ នោះមិនមែនជារឿងដែលត្រូវបារម្ភទេ តែយកល្អគួរតែនាំទៅជួបពេទ្យសិន។ ពេលខ្លះ ការដែលមិនទាន់រឹងករគឺជាសញ្ញានៃការពន្យាពេលលូតលាស់ ឬធំធាត់ខាងចលនារាងកាយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)វាក៏អាចជាអាការៈមួយនៃជំងឺ Cerebral Palsy, Muscular Dystrophy ឬ ជំងឺសាច់ដុំសរសៃប្រសាទផ្សេងទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ភាគច្រើនរឿងនេះគ្រាន់តែជាការពន្យាពេលរយៈពេលខ្លីប៉ុណ្ណោះ។ រាល់ទារកទាំងអស់តែងតែមានការលូតលាស់ខុសៗគ្នាទៅតាមលក្ខណៈរៀងៗខ្លួន ហើយទារកខ្លះអាចនឹងចេះរឿងច្រើនលឿនជាង ឬយឺតជាងក្មេងដទៃដែរ៕