ភាគច្រើននៃពួកយើងប្រហែលជាធ្លាប់ដឹងថាអណ្ដាតគោក៏ត្រូវបានគេយកមកចម្អិនទទួលទានជាអាហារមួយប្រភេទផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាមានអ្នកខ្លះមិនចេះញ៊ាំ ឬចូលចិត្តអណ្ដាតគោឡើយ! ប៉ុន្តែក៏អាចនឹងប្ដូរចិត្តវិញមិនខានក្រោយដឹងពីអត្ថប្រយោជន៍ដ៏ប្រសើររបស់វា។ ថាតើអណ្ដាតគោអាចផ្ដល់ផលល្អៗអ្វីខ្លះទៅ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលគួររួមបញ្ចូលអណ្ដាតគោក្នុងរបបអាហារ ៖

១. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

នេះក៏ព្រោះតែអណ្ដាតគោជាប្រភពដ៏ប្រសើរនៃជាតិស័ង្កសីដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ។

២. កាត់បន្ថយហានិភ័យនៃជំងឹខ្វះគ្រាប់ឈាមក្រហម

ការទទួលទានអណ្ដាតគោក៏ផ្ដល់ឱ្យរាងកាយនូវជាតិដែកចាំបាច់ដើម្បីផលិតកោសិកាគ្រាប់ឈាមក្រហមផងដែរ។ ប្រសិនបើអ្នកមានបញ្ហាខ្វះគ្រាន់ឈាមក្រហម ឬកំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺនេះ ចូរព្យាយាមទទួលទានអណ្ដាតគោ។

៣. បង្កើនថាមពលរាងកាយ

នេះក៏ព្រោះតែវត្តមាននៃជាតិដែកនិងវីតាមីន B12 ក្នុងអណ្ដាតគោ។ ម្យ៉ាងវិញការរួមបញ្ចូលអណ្ដាតគោក្នុងរបបអាហារក៏ជួយបំបាត់បញ្ហាអស់កម្លាំងល្ហិតល្ហៃដែលជាអាការៈទូទៅបំផុតមួយនៃជំងឺខ្វះគ្រាប់ឈាមក្រហមដោយសារកង្វះជាតិដែកផងដែរ។

៤. បង្កើនម៉ាសសាច់ដុំ

នេះក៏ព្រោះតែអណ្ដាតគោមានផ្ទុកប្រូតេអ៊ីនគុណភាពខ្ពស់។ នេះហើយជាមូលហេតុដែលអ្នកចង់បង្កើនម៉ាសសាច់ដុំឆាប់រហ័សគួរព្យាយាមទទួលទានអណ្ដាតគោ។ ​ប្រូតេអ៊ីនក្នុងអណ្ដាតគោថែមទាំងសំខាន់ក្នុងការរក្សាសុខភាពស្បែកនិងតុល្យភាពនៃអ័រម៉ូនគួរឱ្យកត់សម្គាល់។

៥. ពង្រឹងសុខភាពខួរក្បាលនិងសសៃប្រសាទ

អណ្ដាតគោជាប្រភពដ៏ប្រសើរនៃវីតាមីន B ដែលចាំបាច់សម្រាប់រក្សាកោសិកាខួរក្បាលសុខភាពល្អ។ វីតាមីននេះក៏សំខាន់សម្រាប់រក្សាមុខងារសសៃប្រសាទប្រក្រតីប្រសើរផងដែរ។

៦. បញ្ចុះសម្ពាធឈាម

អណ្ដាតគោមានផ្ទុកប៉ូតាស្យូមដែលជួយបញ្ចុះសម្ពាធឈាមទប់ស្កាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់ខុសប្រក្រតី។

ប្រយ័ត្ន! ទោះជាយ៉ាងណាគួរទទួលទានអណ្ដាតគោក្នុងកម្រិតមធ្យម ក៏ព្រោះវាមានផ្ទុកកូឡេស្តេរ៉ូល៕