ទោះបីជាភាគច្រើននៃពួកយើងស្គាល់និងចូលចិត្តទទួលទានពងទាកូន ប៉ុន្តែប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ទេថាអាហារនេះអាចផ្ដល់ផលល្អចំពោះសុខភាព។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើពងទាកូនអាចផ្ដល់អត្ថប្រយោជន៏អ្វីខ្លះ? ខាងក្រោមវេបសាយសុខភាពHealth.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរទទួលទានពងទាកូន ៖
១. វាជួយបង្កើនម៉ាសសាច់ដុំ
ពងទាកូនជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីននិងអាស៊ីតអាមីណូផ្សេងទៀតដែលចាំបាច់សម្រាប់ការបង្កើនម៉ាសសាច់ដុំ។
២. វាជួយពង្រឹងសុខភាពឆ្អឹងនិងធ្មេញ
នេះក៏ព្រោះតែពងទាកូនមានផ្ទុកសម្បូរទៅដោយកាល់ស្យូមដែលរាងកាយត្រូវការដើម្បីពង្រឹងសុខភាពឆ្អឹងនិងធ្មេញ។
៣. កាត់បន្ថយហានិភ័យនៃជំងឺខ្វះគ្រាប់ឈាមក្រហម
សារធាតុចិញ្ចឹមមួយប្រភេទទៀតដែលមានផ្ទុកក្នុងពងទាកូននោះ គឺជាតិដែក។ ហើយជាតិរ់ែនេះគឺចាំបាច់ណាស់សម្រាប់ការផលិតកោសិកាគ្រាប់ឈាមក្រហមទប់ស្កាត់ហានិភ័យនៃជំងឺខ្វះគ្រាប់ឈាមក្រហម។
៤. មានផ្ទុកកាឡូរីទាប
ពងទាកូនមានផ្ទុកប្រូតេអ៊ីនខ្ពស់ជួយឱ្យឆាប់ឆ្អែតនិងឆ្អែតបានយូរ ប៉ុន្តែកាឡូរីទាបដែលល្អណាស់សម្រាប់អ្នកចង់សម្រកទម្ងន់។
ប្រយ័ត្ន! ក៏ដូចពងមាន់ ឬពងទាធម្មតាដែរ ពងទាកូនមានផ្ទុកកូឡេស្តេរ៉ូលខ្ពស់។ ដូច្នេះចូរព្យាយាមកម្រិតការទទួលទាន ឬញ៊ាំក្នុងកម្រិតមធ្យមទើបប្រសើរចៀសវាងបញ្ហា៕