ការសម្រេចចិត្តរស់នៅ ឬប្រគល់អនាគតទៅឱ្យបុរសម្នាក់ពិតជាសំខាន់ណាស់ ព្រោះនៅពេលដែលអ្នកសម្រេចចិត្តខុស នោះអនាគតអ្នកនឹងចប់ ដូចនេះតើបុរសប្រភេទណាដែលអ្នកគួរតែរស់នៅជាមួយនោះ?(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បុរសដែលចេះដឹងគុណ
បើអ្នកចង់ជ្រើសរើសគូរស្រករ អ្នកអាចជ្រើសរើសបុរសប្រភេទនេះបាន ព្រោះគេជាបុរសដែលតែងតែចងចាំនូវអ្វីដែលអ្នកដទៃធ្វើល្អចំពោះគេ នោះគេនឹងតបស្នងទៅវិញ ដូចនេះបើអ្នករស់នៅជាមួយគេ ហើយធ្វើល្អចំពោះគេ នោះគេនឹងចងចាំជានិច្ច ហើយធ្វើល្អចំពោះអ្នកវិញ។
បុរសដែលមានទំនួលខុសត្រូវ
អ្នកអាចរស់នៅជាមួយបុរសប្រភេទនេះបាន ព្រោះភាពមានទំនួលខុសត្រូវគឺជារបស់ដែលមេគ្រួសារត្រូវតែមានជាចាំបាច់ បើគ្មានវាទេ នោះគ្រួសារអ្នកនឹងមិនដូចជាគ្រួសារមួយឡើយ។
បុរសដែលទុកមនោសញ្ចេញនាសំខាន់
បុរសប្រភេទនេះ អ្នកអាចជ្រើសរើសបាន ព្រោះគេទុកមនោសញ្ចេតនាជាសំខាន់ ប៉ុន្តែបើគេទុកមនោសញ្ចេតនាជាធំ ហើយមិនអាចគ្រប់គ្រងចិត្តរបស់ខ្លួនឯងចំពោះស្រីផ្សេង នោះយកល្អ អ្នកគួរតែចៀសឱ្យឆ្ងាយពីគេ។
បុរសដែលមានសមត្ថភាពខ្ពស់
បើអ្នកជួបមនុស្សប្រុសប្រភេទនេះ អ្នកគួរតែថែរក្សាទុកឱ្យបានល្អ ព្រោះគេជាមនុស្សដែលអ្នកអាចប្រគល់អនាគតឱ្យបាន ប៉ុន្តែបើមានសមត្ថភាព ហើយមានរឹតក្រអើតក្រទម អ្នកគួរតែចៀសពីគេឱ្យឆ្ងាយ ព្រោះគេអាចជាន់អ្នកនៅថ្ងៃណាមួយនៅពេលដែលគេក្លាយជាអ្នកមាន។
បុរសដែលមានគំនិតរកស៊ី
មនុស្សប្រុសដែលមានគំនិតតែងតែចង់រកស៊ីដោយខ្លួនឯង អ្នកអាចពិចារណារស់នៅជាមួយគេបាន ព្រោះនៅពេលដែលគេមានគំនិតនេះ គេតែងតែរិះរកគ្រប់មធ្យោបាយដើម្បីសម្រេចបំណងប្រាថ្នារបស់គេ ដូចនេះនៅពេលដែលអ្នកឃើញគេមានសកម្មភាពទាំងនេះ អ្នកអាចរស់នៅជាមួយគេបាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)