បើសិនជាអ្នកកំពុងតែមានបញ្ហាចង្កោមរោគសញ្ញារលាកពោះវៀន ឬហៅថា Irritable Bowel Syndrome (IBS) អ្នកពិតជាដឹងថា វាមិនមានផាសុកភាពខ្លាំងប៉ុណ្ណាហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ពេលខ្លះ វាអាចធ្វើទុក្ខរហូតដល់មិនអាចធ្វើការបាន ចូលរួមក្នុងការងារសង្គម ឬត្រូវការទៅណាមកណាបានផង។
បញ្ហានេះប៉ះពាល់ដល់មុខងារធម្មតារបស់ពោះវៀនធំ ដែលយើងអាចសម្គាល់ដឹងតាមរយៈអាការៈដូចជា ឈឺពោះបែបរមួលៗ ហើមពោះ ទល់លាមក និងរាករូស។ អាការៈទាំងនេះអាចធ្ងន់ធ្ងរទៅៗតាមរយៈការញ៉ាំអាហារច្រើនៗ ហើមពោះដោយសារខ្យល់ក្នុងពោះវៀនច្រើន ការប្រើថ្នាំ ឬការញ៉ាំអាហារដូចជា សូកូឡា ទឹកដោះគោ ភេសជ្ជៈមានជាតិកាហ្វេអ៊ីន ឬគ្រឿងស្រវឹង។
ស្រ្តេសដែលជារឿងកាន់តែពិបាកគ្រប់គ្រង ក៏អាចជាមូលហេតុមួយផងដែរ។ ហេតុដូច្នេះហើយ ខាងក្រោមនេះ ខ្ញុំសូមណែនាំអំពីវិធីសាស្រ្តខ្លះៗក្នុងការគ្រប់គ្រងស្រ្តេស៖(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរប្រើប្រាស់វិធីរំងាប់អារម្មណ៍ដូចជា ការតាំងសមាធិ
- ចូរស្វែងរកការពិគ្រោះសុខភាពបែបឯកជន
- ចូរហាត់ប្រាណឲ្យបានទៀងទាត់ដូចជា ការដើរ ឬហាត់យូហ្គា
- ចូរផ្លាស់ប្តូរស្ថានភាពដែលតានតឹងក្នុងអារម្មណ៍ចេញវិញ
- ចូរគេងឲ្យបានគ្រប់គ្រាន់៕