មានកត្តាច្រើនណាស់ដែលអាចធ្វើឲ្យប្រេះបបូរមាត់រួមទាំងអាកាសធាតុត្រជាក់ ការប៉ះពាល់នឹងពន្លឺព្រះអាទិត្យច្រើន និងការខ្សោះជាតិទឹក។ យ៉ាងណាមិញ ការប្រេះបបូរមាត់ក៏អាចជាអាការៈមួយបញ្ជាក់អំពីជំងឺកាន់តែធ្ងន់ផងដែឬដូចជា ការកង្វះអាហារូបត្ថម្ភជាដើម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការកង្វះវីតាមីន និងជាតិរ៉ែខាងក្រោមនេះក៏ជាដើមហេតុនាំឲ្យងាយនឹងប្រេះបបូរមាត់ដែរ៖
ជាតិដែក
ជាតិដែកគឺជាសារធាតុដ៏សំខាន់សម្រាប់ដំណើរការណ៍ជាច្រើនរបស់រាងកាយរួមទាំងការដឹកជញ្ជូនអុកស៊ីសែន ការសំយោគ DNA និងការផលិតកោសិកាគ្រាប់ឈាមក្រហម។ ជាតិរ៉ែមួយនេះក៏ដើរតួនាទីដ៏សំខាន់សម្រាប់សុខភាពស្បែក ការជាសះរបួស និងសម្រួលដល់ការរលាក។ ការកង្វះជាតិដែកអាចបណ្តាលឲ្យបបូរមាត់ស្ងួត និងរលាកបាន ព្រមទាំងធ្វើឲ្យស្បែកស្លេកស្លាំង ក្រចកពុកផុយ និងអស់កម្លាំង។
ស័ង្គសី
ជាតិស័ង្គសីគឺជាជាតិរ៉ែដ៏សំខាន់សម្រាប់សុខភាព។ តាមពិតទៅ ការកង្វះជាតិសង័្គសីប្រហែលជាធ្វើឲ្យប៉ះពាល់ដល់សុខភាពស្បែក ការរំលាយអាហារ មុខងារប្រព័ន្ធភាពស៊ាំ សុខភាពបន្តពូជ និងការលូតលាស់។ វាក៏អាចធ្វើឲ្យប្រេះបបូរមាត់ដែរ។ អាការៈផ្សេងៗទៀតនៃការកង្វះជាតិស័ង្គសីមានដូចជា រាករូស ខ្សោយប្រព័ន្ធភាពស៊ាំ ដំបៅស្បែក និងជ្រុះសក់។
វីតាមីន B
វីតាមីន B គឺជាប្រភេទវីតាមីនរលាយក្នុងទឹកដែលមាននាទីក្នុងការផលិតថាមពល និងមុខងាររបស់កោសិកា។ វាក៏មានឥទ្ធិពលទៅលើការជួសជុល និងជាសះរបួសផងដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការប្រេះបបូរមាត់គឺជាអាការៈញឹកញាប់មួយនៃការកង្វះវីតាមីន ជាពិសេសវីតាមីន B9, B2, B6 និង B12។ អ្នកមានជំងឺទាក់ទងនឹងការបឺតស្រូបជីវជាតិដូចជា ជំងឺ Celiac Disease រលាកក្រពះរ៉ាមរ៉ៃ និងជំងឺ Crohn’s Disease គឺងាយនឹងកង្វះវីតាមីនប្រភេទនេះណាស់៕