ការដែលក្លាយខ្លួនជាឪពុកម្តាយគេអាចជារឿងមួយរីករាយបំផុត ហើយក៏ជាបទពិសោធន៍ដ៏លំបាកមួយក្នុងជីវិតដែរ។ រឿងមួយដែលឪពុកម្តាយថ្មីថ្មោងគ្រប់រូបត្រូវរៀនសូត្រនោះគឺរបៀបដើម្បីដឹងថាតើកូនបៅបានគ្រប់គ្រាន់ និងទទួលបានជីវជាតិល្អហើយឬនៅ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)វីតាមីន C គឺជាជីវជាតិដ៏សំខាន់មួយដែលអាចជួយឲ្យមានសុខភាពល្អ។ ឪពុកម្តាយថ្មីថ្មោងភាគច្រើនឆ្ងល់ថា តើកូនតូចរបស់ពួកគេចាំបាច់ត្រូវការវីតាមីន C បន្ថែមដែឬអត់។
វីតាមីន C ត្រូវបានគេស្គាល់ម៉្យាងទោតថា Ascorbic Acid ដែលជាជីវជាតិរលាយក្នុងទឹក និងដើរតួនាទីដ៏សំខាន់មួយសម្រាប់ការប្រែប្រួលទៅលើមុខងាររាងកាយសំខាន់ៗរបស់ទារក។ វាពិតជារឿងសំខាន់នាស់ក្នុងការថែរមុខងារប្រព័ន្ធភាពស៊ាំ ជំរុញដល់ការបឺតស្រូបជាតិដែក និងការផលិតកូឡាជែន។
យ៉ាងណាមិញ តម្រូវការវីតាមីន C របស់ទារកគឺតិចជាងមនុស្សធំទេ។ តាមក្បួនណែនាំរបបអាហារសម្រាប់ប្រជាជនអាមេរិក បានណែនាំថា ទារកគួរតែទទួលបានវីតាមីន C ប្រចាំថ្ងៃដូចខាងក្រោមនេះ៖
- ០ទៅ៦ខែ៖ ៤០មីលីក្រាម
- ៦ខែទៅ ១២ខែ៖ ៥០មីលីក្រាម
យោងទៅតាម National Institutes of Health (NIH) បានឲ្យដឹងថា ម្សៅទឹកដោះគោកូនក្មេង ទឹកដោះម្តាយ និងអាហារគួរតែជាប្រភពវីតាមីន C តែមួយគត់ដែលទារកត្រូវការ។ ថ្នាំបំប៉នវីតាមីន C មិនចាំបាច់សម្រាប់ទារកមានសុខភាពល្អឡើយ ហើយវាក៏អាចធ្វើឲ្យប្រឈមខ្ពស់នឹងអាការៈដែលទាក់ទងនឹងការពុលវីតាមីន C ដែរ។ ផលរំខានផ្សេងៗទៀតដែលទាក់ទងនឹងការញ៉ាំវីតាមីន C ច្រើនជ្រុលនោះគឺ គ្រួសក្នុងតម្រងនោម ចង្អោ និងរាករូស។
នៅពេលអ្នកសង្ស័យថា ទារកមិនទទួលបានវីតាមីន C គ្រប់គ្រាន់ នោះទើបការលេបថ្នាំបំប៉នបន្ថែមគឺជារឿងចាំបាច់។ ការកង្វះវីតាមីន C គឺជារឿងកម្រណាស់សម្រាប់ប្រទេសអភិវឌ្ឈន៍ ប៉ុន្តែទារកដែលមានជំងឺមិនលូតលាស់សរសៃប្រសាទ បញ្ហារំលាយអាហារ ឬមហារីក ប្រហែលជាប្រឈមខ្លាំងនឹងការកើតជំងឺនេះ។
ការកង្វះវីតាមីន C ធ្ងន់ធ្ងរ គឺជាដើមហេតុនៃជំងឺធ្ងន់ធ្ងរមួយហៅថា Scurvy។ អាការៈរបស់វាមានដូចជា ហូរឈាមតាមអញ្ចាញធ្មេញ ជាំស្បែក អស់កម្លាំង មិនឃ្លានអាហារ និងរញ៉ាំរញ៉ូវជាប់។ បើសិនជាមិនព្យាបាលទេ វាអាចគ្រោះថ្នាក់ដល់អាយុជីវិតបាន។
ខាងក្រោមនេះគឺជាប្រភពវីតាមីន C មួយចំនួនដែលទារកតូចៗអាចញ៉ាំបានដើម្បីទទួលបានវីតាមីន C៖
- ម្ទេសប្លោកពណ៌ក្រហម ២៣ក្រាម៖ ទទួលបានវីតាមីន C ស្មើនឹងតម្រូវការប្រចាំថ្ងៃ ៥៨ភាគរយ
- ស្រ្តបឺរី ៤១ក្រាម៖ ទទួលបានវីតាមីន C ស្មើនឹងតម្រូវការប្រចាំថ្ងៃ ៤៨ភាគរយ
- ផ្លែគីវី ៤៤ក្រាម៖ ទទួលបានវីតាមីន C ស្មើនឹងតម្រូវការប្រចាំថ្ងៃ ៨២ភាគរយ
- ប្រូខូលីឆ្អិន ៤៩ក្រាម៖ ទទួលបានវីតាមីន C ស្មើនឹងតម្រូវការប្រចាំថ្ងៃ ៣១ភាគរយ
- ល្ហុង ៥៧ក្រាម៖ ទទួលបានវីតាមីន C ស្មើនឹងតម្រូវការប្រចាំថ្ងៃ ៧០ភាគរយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ចូរចាំថា ទារកទាំងអស់គឺមានលក្ខណៈខុសៗគ្នា ហើយក៏មិនមែនទារកទាំងអស់នឹងត្រូវការសាកល្បងញ៉ាំអាហារថ្មីៗភ្លាមដែរ៕