ការអប់រំបើនិយាយចំពោះកូនក្មេងគឺពិតជាសំខាន់ណាស់ ដូចនេះអ្នកត្រូវតែអប់រំគេឲ្យហើយនៅពេលដែលអ្នកកំពុងតែពរពោះ ទើបកូនអាចមានចរឹតល្អនៅពេលដែលគេកើតចេញមក។ ដូចនេះតើអ្នកម្តាយគួរតែធ្វើដូចម្តេចទើបអាចអប់រំកូនក្នុងផ្ទៃឲ្យមានចរឹតល្អនោះ?(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ប្រសិនជាអ្នកចង់ទទួលបានកូនដែលមានចរឹតរួសរាយ នៅពេលដែលអ្នកមានផ្ទៃពោះ អ្នកមិនត្រូវខឹងច្រើនឡើយ ហើយក៏មិនត្រូវមួលម៉ៅច្រើនដែរ ព្រោះប្រសិនជាអ្នកមានចរឹតបែបនេះ នោះកូនកើតមកនឹងមានចរឹតឆេវឆាវ មិនគួរឲ្យស្រឡាញ់ទេ ផ្ទុយទៅវិញបើអ្នករក្សាចិត្តឲ្យសប្បាយជានិច្ច នោះកូនអ្នកនឹងមានចរឹតរួសរាយរាក់ទាក់ជាមួយអ្នកដទៃណាស់ក្រោយពេលដែលអ្នកបង្កើតគេចេញមក។
- អ្នកត្រូវតែមានសុខភាពល្អ ដោយត្រូវតែបរិភោគអាហារដែលមានសារធាតុចិញ្ចឹម និងវីតាមីន ទើបកូនអ្នកអាចស្រូបយកសារធាតុទាំងនេះ នោះនៅពេលដែលគេនៅក្នុងពោះអ្នក គេអាចញ៉ាំបានគ្រប់គ្រាន់ ដូចនេះគេកើតមកនឹងមានសុខភាពល្អ មានរូបរាងស្អាត និងមានស្បែកស្អាត ហើយមានចរឹតល្អទៀតផង។
- ការសម្រាកឲ្យបានច្រើនពិតជាសំខាន់ណាស់ ព្រោះប្រសិនជាអ្នកនឿយហត់ខ្លាំងពេក វានឹងធ្វើឲ្យកូនមានចរឹតមិនល្អឡើយ ដោយសារតែអ្នកគ្មានពេលសម្រាកគ្រប់គ្រាន់ នោះកូនក៏មិនអាចសម្រាកបានច្រើនដែរ ដូចនេះពេលដែលគេចេញពីពោះអ្នក គេនឹងមានចរឹតមួលម៉ៅជាមិនខានឡើយ។
- ជាពិសេសអ្នកមិនត្រូវយំច្រើន ពិបាកចិត្តច្រើននោះទេ ព្រោះកូនកើតមកអាចឆ្លងតាមអ្នក ដោយតែងតែរករឿង ហើយយំជានិច្ច គឺយំមិនបាត់ឡើយ។
- ក្នុងនាមជាអ្នកម្តាយ អ្នកត្រូវតែឧស្សាហ៍និយាយជាមួយកូនក្នុងផ្ទៃ ព្រោះមានតែអ្នកទេដែលអាចនិយាយទៅគេស្តាប់លឺ ដោយសារតែអ្នកជាមនុស្សដែលនៅជិតគេបំផុត ដូចនេះមានតែអ្នកទេដែលអាចអប់រំកូនឲ្យក្លាយជាមនុស្សដែលមានចរឹតល្អ ហើយគេស្រឡាញ់គ្រប់គ្នា ប៉ុន្តែអ្នកត្រូវតែចាំថាអ្នកត្រូវតែមានចរឹតល្អ ទើបកូនអាចរៀនតាមអ្នកបាន ដោយសារតែកូនក្នុងផ្ទៃគឺងាយប្រតិកម្មជាមួយសកម្មភាពដែលអ្នកធ្វើបំផុត ដូចនេះប្រសិនជាចង់ឲ្យកូនមានចរឹតល្អ អ្នកត្រូវតែមានគំរូល្អដូចគ្នា៕(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)