ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាក្រៅពីយកមកឆុងទទួលទាន កាហ្វេក៏អាចត្រូវបានប្រើជាម៉ាសបិតមុខថែសម្រស់ដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ត្រូវធ្វើបែបណាខ្លះទៅទើបបង្កើតបានម៉ាសផ្សំឡើងពីកាហ្វេ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបៀបងាយៗក្នុងការប្រើប្រាស់កាហ្វេធ្វើម៉ាសបិតមុខបែបធម្មជាតិ ៖

១. ម៉ាសបិតមុខផ្សំឡើងពីប្រទាលកន្ទុយក្រពើនិងកាហ្វេ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយកាហ្វេម៉ដ្ឋ ២ ស្លាបព្រាបាយនិងជែលប្រទាលកន្ទុយក្រពើ ២ ស្លាបព្រាបាយចូលគ្នា។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយថ្នមលើមុខនិងកចៀសវាងភ្នែក។ លាងសម្អាតចេញជាមួយទឹកធម្មតាពេលម៉ាសស្ងួត។ ម៉ាសនេះល្អណាស់សម្រាប់បំបាត់ស្នាមជាំនិងស្នាមអ៊ុចខ្មៅ ហើយជួយឱ្យស្បែកភ្លឺស្រស់ថ្លាជាងមុន។

២. ម៉ាសបិតមុខផ្សំឡើងពីកាហ្វេនិងទឹកដោះគោស្រស់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកដោះគោស្រស់ ១ ស្លាបព្រាបាយជាមួយកាហ្វេម៉ដ្ឋ ១ ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើស្បែកមុខ។ ទុកចោលសម្រាប់រយៈពេលយ៉ាងហោចណាស់ពី ១៥ ទៅ ២០ នាទីសិន មុននឹងលាងសម្អាតចេញជាមួយទឹកត្រជាក់។ អ្នកអាចប្រើប្រាស់ម៉ាសបិតមុខនេះពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។ ម៉ាសបិតមុខនេះល្អសម្រាប់សម្អាតស្បែកមុខកម្ចាត់ធូលី ក៏ដូចជាកោសិកាស្បែកងាប់ៗ។

៣. ម៉ាសបិតមុខផ្សំឡើងពីកាហ្វេនិងម្សៅឈើអែម

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅកាហ្វេ ២ ស្លាបព្រាបាយជាមួយទឹកដោះគោស្រស់ ២ ស្លាបព្រាបាយ ម្សៅឈើអែម ១ ស្លាបព្រាបាយ និងទឹកក្រូចឆ្មារស្រស់ប៉ុន្មានដំណក់ចូលគ្នា។ កូរឱ្យសព្វមុននឹងលាបម៉ាស្សាល្បាយលើស្បែកមុខ។ ទុករហូតដល់ស្ងួតសឹមលាងសម្អាតចេញ។ អនុវត្តរូបមន្តនេះយ៉ាងហោចណាស់ម្ដងក្នុងមួយសប្តាហ៍៕