ការខ្យល់គរឬ សន្លប់ ច្រើនតែកើតឡើងប្រហែល ២០វិនាទីទៅមួយនាទី។ ដូច្នេះបើសិនជាអ្នកឧស្សាហ៍ជួបបញ្ហានេះ យកល្អគួរតែមានវិធីបង្ការវាឲ្យហើយសិន។ ការខ្យល់គរ ច្រើនតែកើតឡើងនៅពេលដែលចំនួនលំហូរឈាមទៅខួរក្បាលត្រូវបានធ្លាក់ចុះភ្លាមៗ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)រឿងនេះកើតឡើងដោយសារតែហេតុផលជាច្រើន ហើយមានខ្លះអាចបង្ការបាន។ អាការៈនៃការខ្យល់គរឬមានអារម្មណ៍ថាអ្នកនឹងខ្យល់គរនោះ ច្រើនតែកើតឡើងភ្លាមៗដែលមានដូចជា៖
- ស្បែកត្រជាក់
- វិលមុខ
- បែកញើស
- ធីងធោង
- ចង្អោ
- គំហើញប្រែប្រួលដូចជា ឃើញព្រឹលៗ ឬឃើញមានចំណុចជាច្រើនក្នុងគំហើញ។
បើសិនជាអ្នកងាយនឹងខ្យល់គរ ឬមានបញ្ហាណាមួយដែលទំនងជាងាយនឹងធ្វើឲ្យខ្យល់គរនោះ យើងក៏មានវិធីជាច្រើនដែលអ្នកអាចធ្វើបានដើម្បីបន្ថយការប្រឈមនឹងរឿងនេះ៖
- ចូរញ៉ាំអាហារឲ្យទៀងពេល និងចៀសវាងការញ៉ាំការតមអាហារ។ បើសិនជាអ្នកមានអារម្មណ៍ឃ្លានចន្លោះពេលញ៉ាំអាហារ ចូរញ៉ាំអាហារសម្រន់ដែលផ្តល់សុខភាព
- ចូរប្រាកដថា អ្នកញ៉ាំទឹកបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ
- បើសិនជាអ្នកត្រូវការឈរនៅមួយកន្លែងរយៈពេលយូរ ចូរប្រាកដថា ជើងអ្នកធ្វើចលនាចុះឡើង និងកុំឲ្យជង្គង់នៅជាប់តែមួយកន្លែង។
- បើសិនជាអ្នកងាយនឹងខ្យល់គរ ចូរចៀសវាងបង្ខំខ្លួនឯងធ្វើការនៅក្រោមអាកាសធាតុក្តៅច្រើនអី
- បើសិនជាអ្នកងាយនឹងថប់អារម្មណ៍ ចូរប្រើវិធីដោះស្រាយណាមួយដែលមានប្រសិទ្ធភាព។ អ្នកក៏អាចសាកល្បងវិធីហាត់ប្រាណជាទៀងតាត់ តាំងសមាធិ ឬជម្រើសណាផ្សេង។
- បើសិនជាអ្នកស្រាប់តែថប់អារម្មណ៍ និងយល់ថាចង់ខ្យល់គរ ចូរដកដង្ហើមជ្រៅៗ និងរាប់យឺតៗពីមួយដល់ ១០ ដើម្បីរំងាប់អារម្មណ៍
- ចូរលេបថ្នាំតាមវេជ្ជបញ្ជា ជាពិសេសជំងឺទឹកនោមផ្អែម ឬបញ្ហាបេះដូងសរសៃឈាម។ បើសិណជាអ្នកមានអារម្មណ៍វិលមុខ ឬធីងធោងដោយសារតែលេបថ្នាំ ចូរឲ្យគ្រូពេទ្យដឹងអំពីរឿងនេះផង។ ពេលនោះគ្រូពេទ្យប្រហែលជាអាចជំនួសថ្នាំផ្សេងដែលមិនបង្កផលរំខានបែបនេះ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បើសិនជាអ្នកខ្យល់គរខណៈពេលបរិច្ចាកឈាម ឬចាក់ថ្នាំ ចូរប្រាកដថា អ្នកញ៉ាំទឹកឲ្យបានច្រើន និងញ៉ាំអាហារទុកមុនពីរបីម៉ោង។ ខណៈពេលដែលអ្នកកំពុងតែបរិច្ចាកឈាម ឬចាក់ថ្នាំ ចូរគេង កុំសម្លឹងម្ជុរ និងព្យាយាមបន្លប់អារម្មណ៍ខ្លួនឯង៕