យោងទៅតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន The Daily Telegraph បានឲ្យដឹងថា ការសិក្សាដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានឲ្យដឹងថា ការហាត់ប្រាណប្រហែលជាធ្វើឲ្យការភ្លេចភ្លាំងកាន់តែធ្ងន់ធ្ងរថែមទៀត។ ការសិក្សាមួយដែលធ្វើទៅលើមនុស្សដែលមានភាពភ្លេចភ្លាំងច្រើន ដែលតម្រូវឲ្យពួកគេហាត់ប្រាណក្នុងកម្រិតខ្លាំងក្លារយៈពេល ៤ខែ បានរកឃើញថា ការថយចុះខាងសុខភាពបញ្ញារបស់គាត់មិនមានភាពអនថយឡើយ ហើយប្រហែលជាកាន់តែធ្ងន់ធ្ងរជាងអ្នកដែលមិនបានចូលរួមកម្មវិធីហាត់ប្រាណនេះទៅទៀតផង។ 

លទ្ធផលដែលមិនសប្បាយចិត្តនេះគឺធ្វើឡើងសម្រាប់អ្នកស្រាវជ្រាវដែលសង្ឃឹមថា ការហាត់ប្រាណប្រហែលជាជួយពង្រឹងដល់សមត្ថភាពរបស់មនុស្សក្នុងការបំពេញការងារប្រចាំថ្ងៃ ដូចជា ការបោកគួក និងស្លៀកពាក់ជាដើម។ ពួកគេនិយាយថា ពួកគេមិនអាចទាត់ចោលនូវភាពអាចទៅរួចដែលថា ការហាត់ប្រាណប្រហែលជាធ្វើឲ្យការភ្លេចភ្លាំងកាន់តែធ្ងន់ធ្ងរទេ ថ្វីបើភាពខុសគ្នាជាច្រើនក្នុងការថយចុះនេះមានតិចតួចក៏ដោយ។ 

ខណៈពេលដែលកម្មវិធីហាត់ប្រាណមិនបានពង្រឹងដល់ភាពសមសួនរបស់រាងកាយ តែយ៉ាងហោចណាស់ក្នុងរយៈពេលខ្លី វាក៏មិនបានពង្រឹងដល់គុណភាពនៃជីវិត ឬសមត្ថភាពក្នុងការថែទាំសម្រាប់ខ្លួនពួកគេផ្ទាល់ ឬគុណភាពនៃជីវិតសម្រាប់ការថែរក្សាផ្សេងៗទៀតដែរ។ 

យកល្អគួរតែសម្គាល់ថា រឿងនេះមិនអាចផ្លាស់ប្តូរនូវអ្វីដែលពួកគេដឹងអំពីសមត្ថភាពនសការហាត់ប្រាណលើការការពារភាពភ្លេចភ្លាំងឡើយ។ អ្នកដែលហាត់ប្រាណច្រើនទំនងជាមិនសូវមានភាពភ្លេចភ្លាំងឡើយ រឿងនេះអាចដោយសារតែវាជួយថែរក្សាលំហូរឈាមទៅខួរក្បាល។ យ៉ាងណាមិញ នៅពេលខួរក្បាលមានការខូចខាតដោយសារតែភាពភ្លេចភ្លាំង ការហាត់ប្រាណប្រហែលជាមិនអាចជួយបង្ការការខូចខាតផ្សេងៗទៀតបានឡើយ៕